ពត៌មាន អ.ស.ប អំពាវនាវបើកច្រកនាំជំនួយទៅហ្គាហ្សាជាថ្មី ទីភ្នាក់ងារជំនួយមនុស្សធម៌អន្តរជាតិបានអំពាវនាវឱ្យមានលទ្ធភាពកាន់តែច្រើនឡើងដើម្បីនាំជំនួយទៅជួយ ប្រជាជននៅតំបន់ហ្គាហ្សាដែលជាកន្លែងដែលត្រូវការថ្នាំសង្គ្រោះបន្ទាន់ និងស្បៀងអាហារជាចាំបាច់ដើម្បីជួយអ្នករបួស និងជៀសវាងគ្រោះទុរភិក្ស និងជំងឺ។
វិចារណកថា អាហារក្រៅផ្ទះ និងក្នុងផ្ទះមួយណាល្អជាង? នៅពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងតែនៅលើវិថីដ៏ផុយស្រួយដូចសព្វថ្ងៃតើយើងគួរជ្រើសរើសបែបណាចំពោះការសម្រេចចិត្តនៅក្នុងជីវភាពប្រចាំថ្ងៃ រវាងជីវិតនិងជីវភាពហ៊ឺហារនៅក្រៅផ្ទះ និងការសន្សំសំចៃតែមានគុណភាពអាហារល្អនិងមានគុណតម្លៃច្រើន ។
ពត៌មាន រុស្ស៊ីអះអាងថាបានវាយប្រហារទាហានស៊ីឈ្នួលបារាំងនៅខាឃីវ ទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃទី១៧ ខែមករា អំពីការវាយប្រហារដែលធ្វើឡើងលើអគារមួយ ដែលជាជម្រករបស់ទាហានស៊ីឈ្នួលបារាំងនៅទីក្រុងខាឃីវ ទីក្រុងទី២ របស់អ៊ុយក្រែន ដែលអាជ្ញាធរតំបន់បានប្រាប់ឲ្យដឹងថា មាន ជនស៊ីវិល ១៧នាក់ រងរបួស។
ពត៌មាន ព្រះសហគមន៍កាតូលិកព្រួយបារម្ភថាសង្រ្គាមអាចរីករាលដាលដល់សមុទ្រក្រហម ព្រះសហគមន៍កាតូលិកភូមិភាគអារ៉ាប់ប៊ីភាគខាងត្បូង បានសំដែងនូវការព្រួយបារម្ភរបស់ខ្លួនថា នៅតំបន់ក្រហមគឺនៅមិនទាន់ផ្ទុះសង្រ្គាមទេ ប៉ុន្តែក្តីបារម្ភគឺនៅតែបន្តកើតមាន ជារឿយៗ ហើយព្រមានថា ប្រសិនបើសង្រ្គាមផ្ទុះដល់ទីនោះសន្តិភាពនៅសមុទ្រក្រហមលែងមានទៀតហើយ។
ពត៌មាន សម្តេចប៉ាបថា បញ្ជាក់ជាថ្មីថា ទ្រង់មិនលាលែងតំណែងទេ នៅក្នុងបទសម្ភាសជាមួយនឹងកម្មវិធីទូរទស្សន៍អ៊ីតាលីមួយ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់ប្រាប់គ្រីស្តបរិស័ទជាថ្មីម្តងទៀតថា ទ្រង់គ្មានផែនការនឹងលាលែងទេ ។
វិចារណកថា គួរជួយគ្នាដើម្បីអភិរក្សរបស់ដែលយើងមានស្រាប់កុំអោយបាត់បង់ ដោយសារតែការខ្វះខាតសហគមន៍អភិវឌ្ឍន៍ទេសចរណ៍ប៊ូស្រា ដែលស្ថិតនៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានកំពុងអំពាវនាវរកថវិកាដើម្បីថែរក្សានិងអភិរក្សនូវវប្បធម៌មួយចំនួន នៅក្នុងសហគមន៍ ។
ពត៌មាន កាឌីណាល់យេរូសាឡឹមមកបំពេញទស្សនកិច្ចនៅរ៉ូម លោកកាឌីណាល់ ព្យែបាទីស្តា ភីហ្សាបាឡា (Pierbattista Pizzaballa) នៃព្រះសហគមន៍នៅជេរូសាឡឹម (Jerusalem)បានមកបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ហើយក៏បានចូលគាល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅវ៉ាទីកង់។
ពត៌មាន ពិភពលោកស្វាគមន៍មហាក្សត្រថ្មីមួយអង្គ ក្រោយពេលដែលម្ចាសក្សត្រីយ៉ានី ម៉ាហ្រ្គេត ទី២ នៃប្រទេសដាណឺម៉ាកដាក់រាជ្យភ្លាមៗក្រោយគ្រងអស់រយៈពេល ៥២ឆ្នាំ បុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ ហ្រ្វេដឺរិច ទី១០ បានឡើងគ្រងរាជក្លាយជាមហាក្សត្ររបស់ប្រទេសនេះ ជាផ្លួវការ។
វិចារណកថា ស្ថានភាពចែកចាយ និងវេចខ្ចប់ទឹកកកនៅកម្ពុជាគួរតែពង្រឹងស្តង់ដាបន្ថែមទៀត ទឹកកកក៏អាចចាត់ទុកបានថាជាផលិតផលឧស្សាហកម្មអាហារមួយដ៏ចាំបាច់ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ថានភាពផលិតកម្ម និងចែកចាយនៅកម្ពុជាត្រូវបានគេជឿជាក់ថា នៅមានបញ្ហាប្រឈមដែលត្រូវការកែសម្រួលច្រើន។
ពត៌មាន អ៊ុយក្រែន បញ្ចាក់ថាបានវាយប្រហារយន្តហោះរុស្ស៊ីនៅទីបញ្ជាការ ព្រលាន យន្តហោះតំបន់អាហ្ស៉ូវ ទាហាននៃកងកម្លាំងអាកាសអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថាបានវាយប្រហារ យន្តហោះពីរគ្រឿងនៃទីបញ្ជាការព្រលានយន្តហោះរុស្ស៊ីនៅពីលើសមុទ្រ អាស្ស៉ូវ។ នេះជាការ វាយប្រហារដ៏ខ្លាំងលើរុស្ស៊ី នៅក្នុងតំបន់ដែលរុស្ស៊ីគឺជាអ្នកគ្រប់គ្រង។
ក្រសួងការបរទេស ណែនាំពលរដ្ឋ និងនិស្សិត ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា ត្រូវរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន