កាលពីថ្ងៃអង្គារ ទី១០ លោកចូ បាយឌិន ប្រធានាធិបតីអាម៉េរិក បានអះអាងថា សហរដ្ឋអាម៉េរិកកំពុងធ្វើការដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ី។ ដោយទទួលការសាកសួរអំពីការស្នើសុំដោយទទូចរបស់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គីសមាភាគីអ៊ុយក្រែន ប្រធានាធិបតីអាម៉េរិកបាននិយាយថា ៖ “យើងធ្វើការរឿងនេះ” ដែល លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ចង់អាចវាយប្រហារមូលដ្ឋានយោធាដែលរុស្ស៊ីប្រើប្រាស់ដើម្បីវាយប្រហារចេញពីទីនោះ។ ទីក្រុងគៀវ ទាមទារឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនលើកចេញការដាក់កំហិតដើម្បីឲ្យអ៊ុយក្រែនអាចវាយប្រហារយ៉ាងជ្រៅទៅលើទឹកដីរបស់រុស្ស៊ីនៅលើគោលដៅដែលវាយតម្លៃថា ជាការវាយប្រហារដ៏ត្រឹមត្រូវ ដូចជា មូលដ្ឋានទ័ពអាកាស ដែលរុស្ស៊ីប្រើប្រាស់ដើម្បីបង្ហោះយន្តហោះមកទម្លាក់គ្រាប់បែក ឬវាយប្រហារមកលើអ៊ុយក្រែន។