ពត៌មាន សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទេព វង្ស បានយាងចូលទិវង្គត នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
ពត៌មាន សម្តេចប៉ាបរំលែកទុក្ខជូនក្រុមគ្រួសារ និងជនរងគ្រោះដោយអគ្គីភ័យ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសំដែងនូវការរំលែកទុក្ខ និងអធិដ្ឋានជូនជនរងគ្រោះក៏ដូចជាក្រុម គ្រួសាររបស់អ្នករងគ្រោះដោយគ្រោះអគ្គីភ័យមួយដែលបានកើតមានឡើងនៅអគារស្នាក់នៅពីកន្លែងនៅភាគខាងកើតទីក្រុងវ៉ាឡេនសា នៃប្រទេសប្រទេសអេស្ប៉ាញ។
ពត៌មាន សន្តអាសនៈប្រកាសបើក ដំណើរការផ្តល់សេវាទេសចរណ៍ និងធម្មយាត្រានៅបុរីវ៉ាទីកង់ ក្រុមការងារគ្រប់គ្រង់វិសាលវិហារបួន និងក្រសួងទំនាក់ទំនងនឹងប្រកាសនូវក្រុមការងារថ្មីដើម្បីផ្តល់សេវាកម្មជាអ្នកមគ្គុទេសខាងជំនឿនិងសិល្បៈសម្រាប់សេវាក្មទេសចរណ៍នៅវិសាល វិហារធំៗនៅបុរីវ៉ាទីកង់ និងការរៀបចំធម្មយាត្រាផ្សេង។
ពត៌មាន លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា៖ ព្រះយេស៊ូជាព្រះបន្ទូល និងជាអគ្គសញ្ញា លោកកាឌីណាល់ រ៉ានីយេរ៉ូ ខេនតាឡាមេសា (Raniero Cantalamessa) អ្នកសម្របសម្រូលកិច្ចការអប់រំជំនឿនៅនិវេសនដ្ឋានសម្តេចប៉ាប បានមានប្រសាសន៍ថា ព្រះយេស៊ូទ្រង់តំណាងឲ្យបន្ទូលរបស់ព្រះជាម្ចាស់និងអគ្គសញ្ញារបស់ទ្រង់ ។
ជីវិតនិងសង្គម EU រៀបចំព្រឹត្តិការណ៍ «តស់ជិះកង់ដើម្បីភពផែនដី» នៅថ្ងៃទី ៣ មីនា នៅភ្នំពេញ សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជានឹងធ្វើការរៀបចំព្រឹត្តិការណ៍ «តស់ជិះកង់ដើម្បីភពផែនដី» នៅថ្ងៃទី ៣ មីនា នៅរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការធ្វើសកម្មភាពអាកាសធាតុ និងក្លាយជាផ្នែកមួយនៃសហគមន៍ដែលចូលរួមកសាងអនាគតប្រកបដោយចីរភាព។
ពត៌មាន ពលរដ្ឋស្លាប់នៅហ្គាស្សាឡើងដល់២៩ ៥០០ នាក់ ពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមរវាងអ៊ីសា្រអែល និងក្រុមសកម្មជនយោធាហ៉ាម៉ាសបានសម្លាប់មនុស្សសរុបប្រមាណជា ២៩៥០០ នាក់។
វិចារណកថា អ្នកមានគឺអ្នកដែលរកលុយសល់ តែអ្នករកបានច្រើនហើយចាយអស់គឺអ្នកក្រដដែល! អ្នកដែលមាន មិនសំដៅលើអ្នកណាដែលរកលុយបានច្រើននោះទេ ប៉ុន្តែគឺជាអ្នកដែលរកលុយសល់ហើយកើនរហូតនោះ បានអាចក្លាយជាអ្នកមានបាន ។
ជីវិតនិងសង្គម ជិត២ខែអង្គការសមាគមអភិរក្សសត្វព្រៃរកឃើញ«ពងអណ្តើកហ្លួង»២០៦គ្រាប់ ត្រឹមរយៈពេលជិត២ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ មក រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្តើកហ្លួងចំនួន ២០សំបុក មានពងសរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្ត ក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។
ពត៌មាន ព្រះសហគមន៍រៀបចំវគ្គបណ្តុះបណ្តាលដល់ពលករចំណាកស្រុកអាស៊ី ព្រះសហគមន៍កាតូលិកបានរៀបចំនូវកម្មវិធីបណ្តុះបណ្តាលមួយដល់ពលករចំណាកស្រុក៥៤ រូបមកពីប្រទេសនានានៅអាស៊ី ដោយនៅក្នុងនោះមកពីឥណ្ឌាមាន ២២ រូប។
ពត៌មាន មន្ទីរពេទ្យបំាប៊ីណូ ជេស៊ូ គឺជាមន្ទីរពេទ្យសម្តេចប៉ាបតំាងពី១០០ឆ្នាំមុន ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះគឺជាថ្ងៃគម្រប់ខួប១០០ឆ្នាំដែលមន្ទីរពេទ្យកុមារ បាំប៊ីណូ ជេស៊ូ (Bambino Gesù ) ក្លាយជាមន្ទីរពេទ្យកុមារដ៏ល្បីល្បាញរបស់សម្តេចប៉ាប។