យោងតាមតុលាការយុត្តិធម៌អន្តរជាតិ ICJ រដ្ឋនានាមានការតម្រូវខាងផ្លូវច្បាប់ក្នុង ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារអាកាសធាតុ

នេះគឺជារបត់មួយសម្រាប់ច្បាប់អន្តរជាតិ សម្រាប់ឥទ្ធិពលខាងនយោបាយដ៏សំខាន់។ នៅ ក្នុងគំនិតប្រឹក្សាដោយត្រូវបានរំពឹងទុកខ្លាំង កាលពីខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អះអាងថា រដ្ឋនានាមានកាតព្វកិច្ចនឹងបង្ការការខូចខាតខ្លាំងសម្រាប់បរិស្ថាន និងត្រូវតែធ្វើកិច្ច សហប្រតិបត្តិការក្នុងសុឆន្ទៈល្អ ដើម្បីលុបបំបាត់ការប្រែប្រួលអាកាសធាតុ។
សេចក្តីអំពាវនាវផ្លូវការ និងដាច់ណាត់ គឺថាភាពអសកម្មពាក់ព័ន្ធនឹងអាកាសធាតុលែងគ្រាន់ជាការបរាជ័យខាងនយោបាយទៀតហើយ។ ពីពេលនេះទៅវាអាចបង្កជាការរំលោភច្បាប់ អន្តរជាតិ។
នៅក្នុងសាលដ៏ធំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រធានជាន់ខ្ពស់បំផុតខាងយុត្តិធម៌នៃអង្គការសហប្រជាជាតិ ចៅក្រម អ៊ីវ៉ាសាវ៉ា យូជី បានបញ្ជាក់ថា ការធ្លាក់អន់ខាងអាកាសបង្កជាការគំរាមកំហែងភ្លាម និងមានពិតប្រាកដ ដែលឥទ្ធិពលរបស់វា មានធ្ងន់ធ្ងរ និងវិសាលភាពធំ ដែលជះឥទ្ធិពលលើប្រព័ន្ធបរិស្ថានធម្មជាតិ និងប្រជាជន។
កិច្ចការនេះធ្វើឲ្យងាកទៅក្រោយតាំងពីខែមីនា ឆ្នាំ២០២៣ នៅពេលនោះមានគំនិតផ្តួចផ្តើមរបស់ប្រទេសវ៉ានូអាទូ នៅសមាជអង្គការសហប្រជាជាតិ ដែលបានចោទសួរទៅ ICJ ចំនួន ២សំនួរ។ ទីមួយ តើអ្វីជាការតម្រូវខាងផ្លូវច្បាប់នៃរដ្ឋនានាដើម្បីការពារអាធាតុ នៅថ្ងៃនេះ ឬថ្ងៃស្អែក? ហើយអ្វីជាផលវិបាកពីរឿងនេះ ប្រសិនបើពួកគេខ្វះខាតមិនធ្វើ? មានជាអាទិ៍ពាក់ព័ន្ធនឹងប្រទេសដែលរងផលប៉ះពាល់បំផុត?
គំនិតប្រឹក្សានៃតុលការគឺនៅខ្ពស់ពីលើបញ្ហាពាក់ព័ន្ធ។ វាចងក្រងនូវក្របខណ្ឌយុត្តិធម៌រឹងម៉ាំ ដែលត្រូវបានថ្លែងនៅជុំវិញច្បាប់អន្តរជាតិដែលមានស្រាប់ ដូចជាច្បាប់សិទ្ធមនុស្ស ច្បាប់សមុទ្រ និងសន្ធិសញ្ញាគន្លឹះៗ ជាច្រើនទៀត រួមមាន ដូចជាកិច្ចព្រមព្រៀងក្របខណ្ឌនៃអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ១៩៩២ ពិធីសារនៃទីក្រុងក្យូតូនៅឆ្នាំ១៩៩៧ និងកិច្ចព្រមព្រៀងស្តីអំពីអាកាសធាតុនៃទីក្រុងប៉ារីសនៅឆ្នាំ២០១៥។
តុលាការបានសង្កត់ធ្ងន់ថា នៅចំកណ្តាលបេះដូងនៃគំនិតនេះ ភាពច្បាស់មួយ គឺភាពស្មុគស្មាញនៃវិបត្តិអាកាសធាតុ មិនអាចប្រើប្រាស់ជាលេសដើម្បីភាពអសកម្មទេ។ ការតម្រូវការការពារអាកាសធាតុ ដាក់សម្រាប់រដ្ឋនានានូវវិធានការសមស្រប ជាវិបាក រហ័ស និងមានចីរភាព ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ គោលការណ៍នៃការព្រមានមុនត្រូវអនុវត្តឲ្យបានពេញលេញ។ អវត្តមាននៃភាពមិនប្រាកដជាក់ច្បាស់នៃវិទ្យាសាស្រ្ត ក៏មិនត្រូវប្រើប្រាស់ជាលេសដើម្បីភាពអសកម្មដែរ។
ចំនុចដាច់ខាតផ្សេងទៀត គឺការតម្រូវទាំងនេះមិនមែនមានប្រភពតែពីសន្ធិសញ្ញាពហុភាគីនោះទេ។ ពួកវាក៏បង្ហាញដោយច្បាប់អន្តរជាតិដែលមាន ហើយដែលអាចអនុវត្តបាននៅគ្រប់រដ្ឋមិនថារដ្ឋនោះ ស្ថិតនៅក្នុង ឬមិនស្ថិតនៅក្នុងកិច្ចព្រមព្រៀងខាងអាកាសធាតុធំៗ ក៏ដោយ។
ម្យ៉ាងទៀត តុលាការ ICJ ក៏ទទូចអំពីកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការ មានជាអាទិ៍ពាក់ព័ន្ធនឹងរឿងហិរញ្ញវត្ថ ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រដល់ប្រទេសដែលងាយរងគ្រោះបំផុត។ រដ្ឋនានាត្រូវតែប្រតិកម្មដោយការយកចិត្តទុកដាក់ជាពិសេស មិនមែនតាមតែចង្វាក់ល្បឿនរបស់ខ្លួនទេ។
ប្រទេសវ៉ានូអាទូ ដែលជារដ្ឋតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វីកដែលគំរាមកំហែងដោយការកើនឡើងកម្ពស់ទឹកសមុទ្រ ជាអ្នកបាននាំសម្លេងអ្នកដែលងាយរងគ្រោះបំផុតទៅកាន់វិមានសន្តិភាព គឺតុលាការឡាអេ។ «
លោករ៉ាលហ្វ៍ រ៉ឺហ្ស៉េនវ៉ានូ រដ្ឋមន្រ្តីវ៉ានូអាទូនៃការប្រែប្រួលអាកាសធាតុ បានថ្លែងថា ៖ “ ៣០ឆ្នាំ កន្លងមកហើយ ដែលយើងបានប្រយុទ្ធ គំនិតនេះនឹងបម្រែបម្រួលរឿងរ៉ាវអាកាសធាតុ ហើយនេះគឺជាអ្វីដែលយើងត្រូវការ។
Daily Program
