ការបំពុលបរិយាកាសកើនឡើង ប៉ុន្តែមិនមែនគ្រប់ទីកន្លែងទេ

លោកឡូរ៉េនហ្ស៉ូ ឡាប្រ៉ាដ័រ អ្នកវិទ្យាសាស្រ្តនៅអង្គការឧតុនិយមពិភពលោក (OMM) បាន ថ្លែងថា ៖ “គុណភាពខ្យល់មិនមានព្រំដែនប្រទេសទេ”។ “ផ្សែង និងការបំពុលដែលមកពីភ្លើងឆេះព្រៃ ដែលបានវាយប្រហារក្នុងកម្រិតឯកតកម្មនៅរដូវក្តៅនៅឧបទ្វីបអេស្ប៉ាញ ត្រូវបានពិនិត្យឃើញនៅលើបរិយាកាសអឺរ៉ុបខាងលិច និងអាចសាយភាយឃើញពិតនៅដែនដីមួយចំនួនទៀតនៃទ្វីបអឺរ៉ុប”។
នៅអំឡុងការបង្ហាញក្នុងព្រឹត្តិបត្រលើកមុនរបស់អង្គការឧតុនិយមពិភពលោកអំពីគុណភាពខ្យល់ ដែលយកចេញពីការចងក្រងទិន្នន័យពីមូលដ្ឋានផ្សេងៗគ្នា នៃទិន្នន័យពិភពលោក លោកឡាប្រ៉ាដ័រ បានថ្លែងអំពីនិន្នាការដែលបន្ត នៃការបំពុលខ្យល់នៅក្នុងពិភពលោកទាំងមូល។ លោកបានបង្ហាញផែនទីពិភពលោកនៅឆ្នាំ២០២៤ ដែលនៅលើនោះមានគូសចំណាំបង្ហាញអំពីភាគល្អិតតូចៗ ដែលគេហៅថា PM 2,5 និងដែលមានប្រភពពីភ្លើងឆេះព្រៃ បានប្រមូលផ្តុំជាពណ៌ដិតក្រហមក្រម៉ៅនៅប្រទេសឈីលី ប្រេស៊ីល និងអេក្វាដ័រ ព្រមទាំងនៅប្រទេស កាណាដា អាហ្វ្រិកកណ្តាល និងតំបន់ស៊ីបេរីផងដែរ។
ទិន្នន័យបញ្ជាក់អំពីនិន្នាការដ៏គួរឲ្យបារម្ភលើការខូចខាតគុណភាពខ្យល់ដែលត្រូវបានពិនិត្យ ឃើញ។ លោកឡាប្រ៉ាដ័រ ពន្យល់ថា ៖ “រដូវភ្លើងឆេះព្រៃ មានទំនោរកាន់តែធ្ងន់ធ្ងរ និងកាន់តែបន្លាយពេលវែងជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារហេតុផលនៃការប្រែប្រួលអាកាសធាតុ”។
ប៉ុន្តែក៏មានកំណត់សម្គាល់ដែលមានភាពវិជ្ជមានជាងដែរ អ្នកវិទ្យាសាស្រ្តនៃអង្គការឧតុនិយមពិភពលោក បានបញ្ជាក់អំពីការថយចុះនៃការសាយភាយការបំពុលបរិយាកាសនៅ ក្នុងតំបន់ខ្លះលើពិភពលោកផងដែរជាពិសេស នៅក្នុងភាគខាងកើតនៃប្រទេសចិន និងនៅអឺរ៉ុប រវាងពីរឆ្នាំមុនបន្តបន្ទាប់គ្នា។
លោកប៉ាអាឡូ ឡា ប្រមុខនៃសេវាកម្មបរិយាកាសនៃអង្គការឧតុនិយមពិភពលោក បានបញ្ជាក់ថា ៖ “នៅពេលយើងឃើញថា ប្រទេសនានា តំបន់មួយចំនួន ឬទីក្រុងទាំងឡាយ ចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងគុណភាពខ្យល់ដ៏អាក្រក់ វាក៏ដំណើរការ”។ ឧទាហរណ៍ ដ៏ល្អ គឺឧទាហរណ៍នៅតំបន់ភាគខាងកើតប្រទេសចិន ដូចជា នៅក្នុងទីក្រុងសៀងហៃ ដែលការរីកចម្រើនត្រូវបានធ្វើឲ្យសម្រេចដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់តាមរយៈការបើកឲ្យដំណើរការនូវឧទ្យានថ្មីៗ និងការដាំដើមឈើបន្ថែម។
លោកស្រីក្លែរ នូលីស អ្នកនាំពាក្យនៃអង្គការឧតុនិយមពិភពលោក បានធ្វើការកត់សម្គាល់ថា ហើយបើទោះបីជាចរាចរណ៍តាមដងផ្លូវមានភាពមមាញឹក ក៏យានយន្តភាគច្រើន គឺជាយានយន្តអគ្គីសនី ដែលមិនបំភាយ។
លោកប៉ាអាឡូ ឡា បានបញ្ជាក់ថា ទោះបីជាមានជោគជ័យទាំងនេះ មានទីក្រុងតិចតួចណាស់នៅលើពិភពលោកដែលមានកម្រិតគុណភាពខ្យល់ក្រោមកម្រិតកំណត់ដែលផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក (OMS) នៃអង្គការសហប្រជាជាតិ។” នេះមានន័យថា ទោះបីមានការល្អប្រសើរឡើងថ្មីៗ គុណភាពខ្យល់ស្ថិតនៅជាបញ្ហាសុខភាពសាធារណៈមួយដ៏សំខាន់”។ លោកបានពន្យល់ថា ទោះបីធាតុពុលសំខាន់ៗ ដូចជា ផូស្វ័រឌីអុកស៊ីត និងអាហ្ស៉ូតអុកស៊ីត បានធ្លាក់ថយចុះដោយសារមានការដាក់ឲ្យដំណើរការនូវការគ្រប់គ្រងការបំភាយ ក៏កម្រិតអូហ្ស៉ូនស្រ្តាតូស្វ៊ែរ បរិយាកាសជាន់ទាប ឬអូហ្ស៉ូនពុល មិនបានថយចុះទេ។
លោកកូ បារ៉េត អនុអគ្គលេខានៃអង្គការឧតុនិយមពិភពលោក បានថ្លែងថា ៖ “ការប្រែប្រួលអាកាសធាតុ និងគុណភាពខ្យល់ មិនអាចបកស្រាយដាច់ចេញពីគ្នាទេ។ ពួកវាដើរទន្ទឹមគ្នា និងត្រូវតែលើកមករួមគ្នាដើម្បីការពារសុខភាពរបស់ភពផែនដី សហគមន៍ និងសេដ្ឋកិច្ចរបស់ពិភពលោក”។
Daily Program
