ប្រធានបទ៖ ទោះយើងបានប្រព្រឹត្តអំពើបាប ក៏អាចចូលរួមលើកតម្កើងព្រះជាម្ចាស់បានដែរ!

បកស្រាយដោយ៖លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពី( មណ្ឌលសកម្មភាពភ្នំពេញខាងជើង)
បូ. រឿង ឆ័ត្រសិរី៖ ព្រះសហគមន៍យើងបានបែងចែកអំពើបាបជាពីរ ទី១បាបធ្ងន់ និងទី២បាបស្រាល! ប្រសិនបើយើងបានប្រព្រឹត្តអំពើបាបស្រាលគឺអាចចូលរួមថ្វាយបង្គំលើកតម្កើងព្រះជាម្ចាស់បាន ចំណុចត្រង់នេះបញ្ជាក់ថាយើងមានចិត្តចង់កែប្រែចិត្តគំនិតដើម្បីបាននៅជិតជាមួយព្រះអង្គ ដើម្បីឲ្យទ្រង់ជួយវិញ ដោយសារតែយើងចង់កែប្រែចិត្តគំនិត។ ប៉ុន្តែមានបាបមួយចំនួនទៀតដែលយើងចាត់ទុកថាជាបាបធ្ងន់។
បាបនេះមាន៣ដែលព្រះសហគមន៍ចាត់ទុកថាជាបាបធ្ងន់៖ ទី១ ការបោះចោលជំនឿ ឬក៏បដិសេធជំនឿទាំងស្រុងមិនជឿលើព្រះជាម្ចាស់បន្តទៀត ពីមុនជឿ តែឥឡូវមិនជឿ។ ទី២ ទាក់ទងរឿងឃាតកម្ម ការសម្លាប់មនុស្ស សកម្មភាពនេះបង្ហាញថាយើងបានបំផ្លាញឆាយាល័ក្ខណ៍របស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះធ្វើឲ្យមនុស្សយើងចូលទៅក្នុងអំពើបាបធ្ងន់ លក្ខណៈនេះមិនអាចចូលរួមលើកតម្កើងព្រះជាម្ចាស់បានទេ។ នឹងទី៣ គឺការផិតក្បត់ ទាក់ទងទៅនិងរឿងសាហាយស្នន់ខាងផ្លូវភេទ មិនស្មោះត្រង់ជាមួយប្តីឬប្រពន្ធដើម។ តែព្រះសហគមន៍យើងក៏មានលក្ខខណ្ឌមួយចំនួនដើម្បីដាស់តឿនគាត់ឲ្យកែខ្លួនឲ្យប្រឡប់មករកផ្លូវត្រឹមត្រូវវិញ។
បងប្អូនជាទីស្រលាញ់! បាបទាំង៣នេះប្រសិនបើមានឬសាមីខ្លួនផ្ទាល់ដឹង ឧទាហរណ៍៖ កាត់ទៅព្រះវិហារាល់ថ្ងៃសូត្រធម៌ ស្តាប់ព្រះបន្ទូល និងកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ តែពេលចេញទៅវិញបែជារកស៊ីជួញដូរមនុស្សអីជាដើម ដើម្បីកេងប្រវ័ញ្ចយកផលប្រយោជន៍ ឬក៏បញ្ជូនគេឲ្យទៅរងទុក្ខលំបាកទាំងផ្លូវកាយ ផ្លូវចិត្តគឺជារឿងដែលមិនត្រឹមត្រូវដាច់ខាត សួរថា តើការថ្វាយបង្គំរបស់គាត់ត្រឹមត្រូវទេ? ច្បាស់ណាស់ការថ្វាយបង្គំរបស់គាត់គឺមិនមានអត្ថន័យសម្រាប់គាត់ទេ។
ត្រង់ចំណុចនេះសបញ្ចាក់ឲ្យឃើញថាអំពើបាបអាចឃាតឃាំងមនុស្ស ឬបុគ្គលណាម្នាក់មិនឲ្យចូលរួមក្នុងថា្វយបង្គំលើកតម្កើងព្រះជាម្ចាស់ ព្រោះកិច្ចការដែលគេបានធ្វើមិនបានគាប់ព្រះហឫទ័យរបស់ព្រះ។ ប៉ុន្តែបើសិនជាគាត់ពិតជាចង់កែប្រែចិត្តគំនិត ជីវិតក្នុងការរស់នៅថ្មីខិតខំប្រព្រឹត្តតែរឿងល្អសម្រាប់មនុស្សដែលនៅជុំវិញខ្លួនគាត់វិញ សម្រាប់បងប្អូនដែលដឹងថាមានបញ្ហារឿងគ្រួសារ ដោយហេតុថាយើងមិនទាន់បានរៀបការឲ្យបានត្រឹមត្រូវ តែយើងមានចិត្តទទួលស្គាល់ខ្លួនថាយើងជាមនុស្សបាប ហើយខិតខំសុំការលើកលែងទោសពីព្រះជាម្ចាស់។
ក្នុងព្រះគម្ពីរបានកត់ត្រាថា ព្រះយេស៊ូបានចោទសួរទៅមហាជនថា តើនណាបានទទួលការលើកលែងទោសពីព្រះអង្គ? ចម្លើយគឺអ្នកដែលបានប្រព្រឹត្តអំពើបាប ព្រោះពួកគេបានទូលអង្វរទ្រង់ដោយចិត្តសោកស្តាយចំពោះកិច្ចការដែលខ្លួនបានធ្វើកន្លងមក។ ហេតុនេះបើសិនបងប្អូនមានអំពើបាបតិចតួច ក៏អាចចូលមកព្រះវិហារដើម្បីថ្វាយបង្គំបាន។ អាមែន
ដោយ ឆាក លាំង
Daily Program
