ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤អត្ថាធិប្បាយគម្ពីរ លូកា (១១,៤២-៤៦)បកស្រាយដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះលូកា ១១,៤២-៤៦។ ព្រះយេស៊ូមានព្រះបន្ទូលអំពីពុតក្បត់របស់ពួកបណ្ឌិតខាងវិន័យ និងពួកគណៈផារ៉ាស៊ីព្រះយេស៊ូមានព្រះបន្ទូលថា ពួកផារ៉ាស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខានព្រោះអ្នករាល់គ្នាយកជីអង្កាម ជ័រលី្វងទេស និងបន្លែគ្រប់មុខថ្វាយព្រះជាអម្ចាស់ ប៉ុន្តែអ្នករាល់គ្នាមិនបានប្រព្រឹត្តតាមសេចក្តីសុច្ចរិត និងស្រឡាញ់យើងឡើយ កាលនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯកាលដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។
បងប្អូនជាទីគោរព!ពួកបណ្ឌិតខាងវិន័យ និងពួកគណៈផារ៉ាស៊ីច្រើនដងច្រើនសារប្រព្រឹត្តកិច្ចការមួយដើម្បីឲ្យគេមើលឃើញការងាររបស់គេ និងទទួលបានការសរសើរ។ ដូចក្នុងអត្ថបទថ្ងៃនេះពួកផារ៉ាស៊ីយកជីអង្កាម ជ័រល្វីងទេស និងបន្លែគ្រប់មនុស្សដាក់ថ្វាយព្រះជាអម្ចាស់ ប៉ុន្តែពួកគេគ្មានយុត្តធម៌ចំពោះអ្នកដទែ ព្រមទាំងមិនស្របានឡាញ់ព្រះជាអម្ចាស់ផងដែរ ។ តាមពិតការងារទាំងពីរមានសារៈសំខាន់ប៉ុន្តែការស្រឡាញ់ព្រះជាអម្ចាស់ និងការស្រឡាញ់អ្នកដទៃអស់ពីដួងចិត្តសំខាន់ជាងការងារឯទៀតៗ។
ដូច្នេះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួគគណៈផារ៉ាស៊ីត្រូវធ្វើការងារទាំងពីរ ម្យ៉ាងទៀតការងារទាំងអស់ត្រូវនាំឱ្យពួកគេស្រឡាញ់ព្រះអង្គ នឹងស្រឡាញ់បងប្អូនឯទៀតៗដូចខ្លួនឯង។ ម្យ៉ាងទៀតពួកខាងគណៈផារ៉ាស៊ីចូលចិត្តអង្គុយនៅកន្លែងកិត្តិយសនៅក្នុងសាលាប្រជុំ ហើយគេចូលចិត្តឱ្យអ្នករាល់គ្នាគោរពនៅតាមទីផ្សារ ពួកខាងគណៈផារ៉ាស៊ីជាមនុស្សល្អតែខាងក្រៅ ព្រោះខាងក្នុងពួកគេជាមនុស្សអាក្រក់មិនជឿលើព្រះជាអម្ចាស់ទេ និងមិនធ្វើអំពើល្អដល់អ្នកដទៃសោះឡើយ បងប្អូនជាទីគោរពតើពួកយើងជាមនុស្សប្រភេទមួយណា? តើពួកយើងក៏ស្រឡាញ់ព្រះជាអម្ចាស់ និងអ្នកដទៃតាមតែបបូរមាត់? ព្រះជាអម្ចាស់បង្កើតមនុស្សយើងដើម្បីស្រឡាញ់ព្រះជាអម្ចាស់ និងអ្នកដទៃដូចពួកយើង។
ព្រះយេស៊ូស្តីបន្ទោសពួកបណ្ឌិលខាងវិន័យដោយមានព្រះបន្ទូលថា ពួកបណ្ឌិតខាងវិន័យអើយអ្នករាល់គ្នាក៏ត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរឹងយកមកទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្តិចក៏មិនជួយផង។ ពួកបណ្ឌិតខាងវិន័យជាមនុស្សចេះដឹងព្រះយេស៊ូស្តីបន្ទោសពួកគេដោយសារពួកគេមិនធ្វើតាមអ្វីដែលគេបង្រៀន ឬចងអ្នកដទៃឱ្យធ្វើតាម ពាក្យសម្តី និងការងាររបស់ពួកបណ្ឌិតខាងវិន័យខុសឆ្ងាយពីគ្នា។
បងប្អូនជាទីគោរព! តាមរយៈអត្ថបទថ្ងៃនេះព្រះយេស៊ូអញ្ចើញពួកយើងក្លាយជាមនុស្សស្មោះត្រង់នៅមុខមនុស្ស ព្រមទាំងនៅមុខព្រះភ័ក្ត្រព្រះអង្គដែរ។ វិន័យត្រូវជួយមនុស្សយើងស្រឡាញ់ព្រះជាអម្ចាស់ និងគោរព បម្រើបងប្អូនឯទៀតៗដូចខ្លួនឯង។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕
Daily Program
