« វត្តមានរបស់ព្រះយេស៊ូ បញ្ជាក់ពីសេចក្តីស្រលាញ់ព្រះជាម្ចាស់ចំពោះមនុស្សលោក! »

បកស្រាយដោយ៖ (លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍កាតូលិកភូមិភាគកំពងចាម)

បូ. ផាន បូរី៖ បងប្អូនរួមជំនឿជាទីស្រលាញ់អាប់អាន! ដោយសារតែសេចក្តីស្រលាញ់ទើបព្រះយេស៊ូយ៉ាងមក ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក។

លិខិតទី១របស់សន្តយូហាន ជំពូកទី៤,១៦ ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ អ្នកណាស្ថិតនៅជាប់និងព្រះជម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់និងអ្នកនោះដែរ។ ព្រះជាម្ចាស់បានចែកសេចក្តីស្រលាញ់ទៅមនុស្ស ហើយនណាម្នាក់បានទទួលយកសេចក្តីស្រលាញ់នោះ ពិតណាស់អ្នកនោះបានទទួលព្រះអំណោយទានពីព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់ និងព្រះយេស៊ូមិនបានស្រលាញ់មនុស្សលោកទេ ប្រាដកណាស់ទ្រង់ក៏មិនរើសយកការចាប់កំណើតជាមនុស្សលោកដែល ហេតុតែសេចក្តីស្រលាញ់ទើបមានវត្តមានរបស់ព្រះយេស៊ូយាងមក។

សំណួរសួរថា៖​ ហេតុអ្វីព្រះយេស៊ូយាងមក? មូលហេតុដោយសារតែពិភពលោកយើងពោពេញដោយអំពើហិង្សា ពោពេញដោយសង្គ្រាម ពោពេញដោយរឿងអយុត្ថិធម៍ជាច្រើន។ មួយវិញទៀតដោយសារតែសេចក្តីស្រលាញ់ បានធ្វើឲ្យយើងម្នាក់ៗមានភាពជិតស្និតជាមួយព្រះអង្គ។ យើងដឹងហើយថាព្រះយេស៊ូត្រូវគេមើលងាយ ត្រូវគេស្អប់ រហូតដល់គេសម្លាប់ព្រះអង្គ។ តែទ្រង់នៅតែលើកលែងទោសឲ្យគេជានិច្ច។ ដោយសារតែសេចក្តីស្រលាញ់ អង្គបានលះបង់ឋានៈជាព្រះជាម្ចាស់ មកប្រើជីវិតដ៏សាមញ្ញដូចមនុស្សទូទៅ។

ជាងនេះទៅទៀតព្រះយេស៊ូមានទឹកចិត្តស្រលាញ់យ៉ាងមុសមុតចំពោះមនុស្សលោក ដើម្បីឲ្យមនុស្សរស់នៅបានសុខសន្តិភាពនៅក្នុងសង្គម។ ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ អ្នកស្ថិតនៅជា​មួយ​ព្រះអង្គ ព្រះង្គក៏ស្ថិតនៅក្នុងខ្លួនអ្នកនោះដែរ។ ព្រះយេស៊ូបង្រៀនយើងឲ្យចេះស្រលាញ់ ចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក ចេះកសាងសន្តិភាពនៅកន្លែងដែលយើងរស់នៅ។ ជាពិសេស ស្នើរសុំឲ្យយើងម្នាក់ៗព្យាយាមអធិដ្ឋាន សម្រាប់មនុស្សជាតិទាំងមូល និងសម្រាប់ប្រទេសមួយចំនួនដែលកំពុងតែញាំញីទៅដោយសង្គ្រាមរាំរៃ នឹងអំពើហិង្សារាប់មិនអស់។​

សូមឲ្យមេដឹកនាំទាំងអស់តាមប្រទេសនិមួយៗចេះងាកទៅរកកិច្ចចរចារសន្តិភាពរវាងគ្នា និងគ្នាដោយសេចក្តីស្រលាញ់។ ហើយសូមឲ្យមនុស្សលោកទាំងអស់យកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ និងសូមឲ្យបងប្អូនមួយចំនួនធំដែលកំពុងតែជួបបញ្ហាក្នុងជីវិតសព្វថ្ងៃ បានប្រសើរឡើងវិញ តាមរយៈការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងថ្ងៃនេះ ក៏បានខិតខំអនុវត្តតាមការប្រៀនប្រដៅរបស់ព្រះអង្គផងដែរ៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail