«ព្រះយេស៊ូបានសុគត់ដើម្បីលាងបាបឲ្យមនុស្សលោក! ហេតុអ្វីមនុស្សលោកនៅតែជួបទុក្ខលំបាក?»

បកស្រាយដោយ៖ (លោកបូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង​ នាភូមិភាគភ្នំពេញ)

បូ. រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រឡាញ់! យើងបានដឹងហើយថាព្រះយេស៊ូបានស្មគ្រ័ចិត្តរងទុក្ខលំបាកដោយព្រះហស្តទ្រង់ផ្លាល់ ក្រោមហេតុផលជាព្រះបិតាដើម្បីលុបលាងបាបរបស់មនុស្សលោក បាបរបស់យើងត្រូវបានលាងជម្រះដោយការងទុក្ខរបស់ព្រះយេស៊ូ ដោយសារទ្រង់តែមួយព្រះអង្គគត់បានជម្រះយើងឲ្យបានល្អស្អាត និងក្លាយទៅជាមនុស្សថ្មី។ បងប្អូន! ទោះជាយ៉ាងណាក៏ដោយយើងឃើញថាទុក្ខលំបាករបស់យើងនាពេលសព្វថ្ងៃនេះក៏នៅតែមាន ទុក្ខលំបាកនោះបានបែងចែកជា២ប្រភេទ៖

ទី១៖ គឺទុក្ខបាកមកពីខាងក្រៅ ដូចជារំញ្ជួយផែនដី ជំងឺរាតត្បាត ឬក៏គ្រោះថ្នាក់ផ្សេងៗទៀត។ ទុក្ខលំបាករបៀបនេះយើងមានទស្សនៈមួយសម្រាប់យើងគ្រប់គ្នា វាជាឱកាសមួយដើម្បីឲ្យយើងបានចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែទូលំទូឡាយថែមទៀត។ ទុក្ខលំបាកទាំងអស់នោះបានហុចឱកាសឲ្យយើងធ្វើសេចក្តីល្អសម្រាប់មនុស្សនៅជុំវិញខ្លួន តាមរយៈសេចក្តីមេត្តាករុណាដែលមានប្រភពដើមចេញមកពីព្រះបិតានៃយើងទាំងអស់គ្នា។

ទី២៖ មានទុក្ខលំបាកមួយចំណែក ឬក៏ជាកត្តាមួយយ៉ាងធំដែលនាំឲ្យយើងមានទុក្ខលំបាក គឺកើតចេញមកពីទង្វើរបស់យើង ឬក៏ជាទស្សនៈរបស់យើងផ្ទាល់។ បងប្អូនទស្សនៈ ឬក៏គំនិតវាអាចបញ្ជារ និងបង្គាប់អ្វីដែលមាននៅក្នុងខ្លួនរបស់យើងប៉ុណ្ណោះ តែយើងមិនអាចហាមឃាត់ ឬបញ្ជារទុក្ខលំបាកដែលមកពីខាងក្រៅបាននោះឡើយ តែទុក្ខលំបាកទាំងអស់នោះក្លាយទៅជាទុក្ខលំបាករបស់ព្រះជាម្ចាស់ផងដែរ។

ពេលយើងបានព្យាយាមខិតខំតស៊ូយកឈ្នះនៃការល្បួងរាប់រយជំពូក ពិតមែនយើងអាចបាត់​បង់​​អ្វីមួយ ប៉ុន្តែពេលក្រោយយើងអាចទទួលបានលទ្ធិផលនោះត្រឡប់មកវិញ។ ដូច្នេះហើយទុក្ខលំបាកនៅក្នុងជីវិតយើង ជារួមគឺយើងមិនអាចហាមឃាត់ ឬក៏លុបបំបាត់វាបានទេ តែយើងដឹងថា យើងអាចរស់នៅជាមួយវាបាន។ ព្រះយេស៊ូឲ្យប្រឈមនិងបញ្ហាលំបាកដោយមានចិត្តក្លាហានជំនះរាល់ទុក្ខលំបាកទាំងអស់ដើម្បីថ្ងៃណាមួយយើងអាចឆ្លងរួមជាមួយព្រះអង្គ រួមជា​មួយ​ឈើឆ្កាង ដោយនៅជាប់និងព្រះយេស៊ូជាបង និងព្រះជាម្ចាស់ជាព្រះបិតានៃយើងទាំងអស់គ្នាផងដែរ។​

ហេតុនេះហើយសូមបងប្អូនទុកទស្សនៈ ឬក៏ទុក្ខលំបាកទាំងនោះនៅក្នុងជិវិតប្រចាំថ្ងៃ ហើយដឹងថាក្នុងលោកនេះគ្មាននណាអាចហាមឃាត់ទុក្ខលំបាកកុំឲ្យកើតលើខ្លួនបាននោះទេ គ្រាន់តែអាច​ច្រើនឬក៏តិចតែប៉ុណ្ណោះ។ តែបងប្អូនត្រូវតែទុកទស្សនៈទាំងនោះតាមបែបវិជ្ជមាន ដោយគិតថានេះជាពេលវេលា ឬក៏ជា៎ឳកាសមួយដើម្បីឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់យើងរួមជាមួយព្រះយេស៊ូ ដែលជាព្រះជាម្ចាស់របស់យើងគ្រប់គ្នា៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail