«ខ្ញុំជឿព្រះយេស៊ូ! តែនៅអនុវត្តន៍ជំនឿផ្សេងតាមគ្រួសារតើទងើ្វនេះត្រឹមត្រូវទេសម្រាប់ជីវិតជាគ្រីស្តបរិទ័?»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល​ ហ្រ្វង់ស្វ័រ ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ បើសិនយើងមានចិត្តស្រលាញ់ដូចឪពុកម្តាយ ឬបងប្អូនរបស់យើង! បន្តិចម្តងៗ យើងអាចអនុវត្តជំនឿតាមគ្រីស្តសាសនា! ខ្ញុំជាអ្នកជឿលើព្រះយេស៊ូ តែក្រុមគ្រួសាររបស់ខ្ញុំកាន់ជំនឿផ្សេងទៀត ហើយពេលខ្លះខ្ញុំក៏នៅតែបន្តអនុវត្តជំនឿតតាមសាសនាដើមរួមជាមួយគ្រួសារ ដោយសារខ្ញុំគោរពលោកពុកម្តាយ ដោយសារខ្ញុំស្រលាញ់បងប្អូន មិនចង់ឈ្លោះគ្នាជាមួយពួកគាត់។ ហេតុនេះពិបាកក្នុងការអនុវត្តន៍តាមជំនឿលើគ្រីស្តសាសនាមួយរយភាគរយ។

ពិតមែន បើបងប្អូនកើតនៅក្នុងក្រុមគ្រួសារជាកាតូលិក នោះមិនមានបញ្ហាអ្វីលំបាកក្នុងការអនុវត្តជំនឿឡើយ ប៉ុន្តែបងប្អូនគ្រីស្តបរិស័ទមួយភាគធំនៅក្នុងស្រុកខ្មែរ គឺមានដើមកំណើត ឬក៏មានក្រុមគ្រួសារជាពុទ្ធបរិស័ទ នេះជាមូលហេតុដែលលំបាកក្នុងការបង្ហាញជំនឿរបស់គេម្នាក់ៗ។

ប៉ុន្តែ ប្រសិនជាយើងជាគ្រីស្តបរិស័ទព្យាយាមពន្យល់ជំនឿយើង ឬរបៀបរស់នៅ អកប្បកិរិយាថ្មី ប្រហែលពួកគាត់អាចយល់បានខ្លះ។ ចំនុចនេះយើងត្រូវការពេលវេលាយូរ ដើម្បីឲ្យក្រុមគ្រួសារយល់ពីជំនឿរបស់គាត់។ មួយវិញទៀត យើងត្រូវតែមានជំនឿរឹងមាំ បើសិនជាយើងមានជំនឿមិនពិតប្រាដក ប្រហែលឪពុកម្តាយបងប្អូនមិនជឿថាយើងបានជឿលើគ្រីស្តសាសនាពិតមែន។

បងប្អូនជាទីស្រលាញ់! តាមពិតរឿងនេះវាស្មុកស្មាញម្យ៉ាង ប៉ុន្តែប្រសិនបើយើងមានជំនឿរឹងមាំ ហើយយើងផ្ទាល់មានចិត្តស្រលាញ់ដូចបងប្អូនឪពុកម្តាយរបស់យើង បន្តិចម្តងៗយើងអាចអនុវត្តជំនឿរបស់យើងជាក់ជាពុំខានឡើយ។ ជាក់ស្តែងនៅពេលយើងអនុវត្តន៍តាមគ្រីស្តសាសនា យើងមានចិត្តស្រលាញ់ យើងមិនធ្វើបាបគេ ហើយតែងតែព្យាយាមជួយយកអាសារអស់បងប្អូនដែលជួបនិងការលំបាកនៅជុំវិញខ្លួនទៀតផង។ ពេលខ្លះក៏មានបញ្ហាដែរ ព្រោះយើងមិនបានអនុវត្តតាមឪពុកម្តាយដោយត្រូវថ្វាយបង្គំព្រះសង្ឃ ឬរូបព្រះពុទ្ធតាមបែបព្រះពុទ្ធសាសនា។

ប៉ុន្តែយើងក៏អាចពន្យល់ឪពុកម្តាយបងប្អូនឲ្យពួកគាត់ទទួល ឬក៏អនុញ្ញាតឲ្យយើងអនុវត្តន៍ជំនឿតាមការជឿរបស់យើង។ ម្យ៉ាងទៀតយើងត្រូវអញ្ជើញលោកឪពុក បងស្រីបងប្រុស ឬគ្រីស្តបរិស័ទមកលេងផ្ទះដើម្បីញាំបាយជាមួយឪពុកម្តាយបងប្អូន ជាឳកាសដែលលោកពុក បងប្រុសបងស្រី ជួយពន្យល់បន្ថែមទៀត។ ដើម្បីឲ្យឪពុកម្តាយយល់ថា និងស្គាល់ថាគ្រីស្តបរិស័ទជាមនុស្សត្រឹមត្រូវ ជាមនុស្សល្អ។ កាន់តែពិសេស និងមិនអាចខ្វះបានគឺការអធិដ្ឋានរបស់យើងទៅព្រះជាម្ចាស់ សុំឲ្យទ្រង់ជួយបំភ្លឺ ហើយផ្លាស់ប្តូរចិត្តគំនិតរបស់ឪពុកម្តាយ ឲ្យគាត់មានចិត្តទន់ភ្លន់ និងទទួលស្គាល់ជំនឿរបស់យើងជាគ្រីស្តបរិស័ទ ហើយបើកចិត្តទទួល នឹងអនុញ្ញាតិឲ្យយើងប្រតិបត្តិជំនឿលើព្រះយេស៊ូដោយពេញចិត្ត៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail