UNចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដោយលើកឡើងពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ីស្រាអែលជាភស្តុតាង។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានអនុវត្តសកម្មភាពចំនួន ៤ ក្នុងចំណោម ៥ ដែលត្រូវបានកំណត់ថាជាអំពើប្រល័យពូជសាសន៍នៅក្រោមច្បាប់អន្តរជាតិ ចាប់តាំងពីសង្រ្គាមជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។
អំពើទាំងនោះរួមមានការកាប់សម្លាប់ បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ បង្កឱ្យមានការគំរាមកំហែងដល់អាយុជីវិត និងការការពារមិនឱ្យមានកំណើត។
ក្រសួងការបរទេសអ៊ីស្រាអែលបានច្រានចោលការរកឃើញនេះ ដោយហៅរបាយការណ៍នេះថា ជាការបំភ្លៃ និងមិនពិត។ ប្រភពបាននិយាយថាគណៈកម្មាការនេះពឹងផ្អែកតែលើ "ការឃោសនារបស់ពួកហាម៉ាស" ហើយបានចោទប្រកាន់សមាជិករបស់ខ្លួនអំពីការលំអៀង។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល១.២០០នាក់ និងចាប់ចំណាប់ ខ្មាំង២៥១ នាក់។
ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មនុស្ស ៦៤.៩០៥ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា៕
Daily Program
