FABC នឹងរៀបចំវគ្គសិក្សាអន្តរជំនឿអាស៊ីតាមអនឡាញស្តីពីមនុស្សនិងបញ្ហាសង្គមពាក់ព័ន្ធ
សហព័ន្ធអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី ហៅកាត់ថា FABC នឹងរៀបចំវគ្គសិក្សាអន្តរជំនឿតាមអនឡាញដែលនឹងដឹកនាំអ្នកចូលរួមមកពីទូទាំងអាស៊ីមកជួបជុំគ្នាដើម្បីស្វែងយល់ពីយុត្តិធម៌នៃសង្គមមនុស្សផ្សារភ្ជាប់នឹងបញ្ហាសេដ្ឋកិច្ចនិងសង្គមបរិស្ថានក៏ដូចជា ស្មារតី និងការរួមចំណែកនៃប្រពៃណីសាសនាផ្សេងៗគ្នាក្នុងការពង្រឹងជំនឿ។
កម្មវិធីនេះនឹង ដំណើរការចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ តាមរយៈ Zoom។ កម្មវិធីនេះនឹងពិនិត្យមើលកង្វល់នៃបញ្ហាសង្គម និងមនុស្ស ក៏ដូចជាស្មារតីបរិស្ថានតាមរយៈទស្សនៈ និងប្រាជ្ញានៃប្រពៃណីសាសនាចម្រុះដែលបានអនុវត្តនៅទូទាំងអាស៊ី។
លោកអភិបាល អាលវិន ឌីស៊ីលវ៉ា (Allwyn D’Silva) ប្រធានការិយាល័យអភិវឌ្ឍន៍មនុស្សជាតិនៃ FABC បានប្រាប់ RVA News ថា ភាពចម្រុះខាងជំនឿនៅ អាស៊ីបានកំពុងធ្វើឱ្យអន្តរជំនឿកាន់តែ មានសារៈសំខាន់ ។
លោកអភិបាលបានលើកឡើងថា អាស៊ីគឺជាទ្វីបនៃជំនឿជាច្រើន។ យើងក៏រស់នៅក្នុងបរិយាកាសសាសនាយ៉ាងជ្រាលជ្រៅផងដែរ។ សាសនាដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់យើង។ ដូច្នេះ បញ្ហានីមួយៗ ជាពិសេសបរិស្ថានវិទ្យា ត្រូវតែមើលឃើញតាមរយៈកែវភ្នែកពហុជំនឿ ។
វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស នៃFABC ការិយាល័យប្រែប្រួលអាកាសធាតុ និងការិយាល័យកិច្ចការសាសនា និងអន្តរសាសនា ដោយសហការជាមួយដៃគូផ្សេងទៀត។
យោងតាមអ្នករៀបចំ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ភាពសុខដុមរមនាអន្តរសាសនា និងលើកទឹកចិត្តដល់សកម្មភាពបរិស្ថានវិទ្យា ដោយធ្វើឱ្យការយល់ដឹងរបស់អ្នកចូលរួមកាន់តែស៊ីជម្រៅអំពីយុត្តិធម៌បរិស្ថាន និងស្មារតីបរិស្ថានវិទ្យានៅទូទាំង អាស៊ី។
វគ្គសិក្សានេះនឹងត្រូវបានធ្វើឡើងជាភាសាអង់គ្លេសចាប់ពីម៉ោង ៨:៣០ ដល់ ១០:៣០ ព្រឹក ដែលត្រូវនឹងពេលវេលាផ្សេងៗគ្នានៅទូទាំងអាស៊ី។
កម្មវិធីនេះមានអ្នកចូលរួមមកពី ប៉ាគីស្ថាន ឥណ្ឌា ស្រីលង្កា បង់ក្លាដែស មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម ប្រ៊ុយណេ ហុងកុង ឥណ្ឌូនេស៊ី ម៉ាកាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី កោះតៃវ៉ាន់ ជប៉ុន និងកូរ៉េខាងត្បូង ជាដើម។ល។
