CMAC ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី!

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC-ស៉ីម៉ាក់) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ថៃកំពុងតែព្យាយាមប្រើប្រាស់បញ្ហាគ្រាប់មីន កាឡៃការពិតដើម្បីឱ្យពិភពលោកយល់ថា ខ្លួនជាជនរងគ្រោះ ខណៈជនរងគ្រោះពិតប្រាកដ គឺកម្ពុជា ទទួលរងនូវគ្រាប់បែកធុនធ្ងន់ជាច្រើនប្រភេទ ដែលទម្លាក់ពីលើយន្តហោះ F-16 ប្រភេទ MK-84, MK-82 និងគ្រាប់បែកចង្កោមជាច្រើនប្រភេទទៀត។

លោក ហេង រតនា ចាត់ទុកទង្វើររបស់ថៃថា «សៀមបានខិតខំកែឆ្នៃក្រឡៃសត្វដំរី មកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី»។

លោកអគ្គនាយកលើកឡើងថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ប្រភេទ MK-84 ទម្ងន់ជិតមួយតោន​ ថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា​ កម្ពុជាខូចរកស៉ីលាបពណ៌​ថៃ ​ដោយយកគ្រាប់បែក MK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ​ ប៉ុន្តែជាក់ស្តែងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហើយគ្រាប់បែក MK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣ តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរ ឬ ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់ ៥គ្រាប់ទៀ​តនៅកប់ដីនៅឡើយ​ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMACដោះបន្សាបនាពេលខាងមុខ។

លោក ហេង រតនា បន្តថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង ១៥៥មម​ គ្រាប់បែកចង្កោម​ និងគ្រាប់ជាច្រើនប្រភេទ​ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ​ថា រណ្តៅគ្រាប់ទាំងនោះ​ខែ្មររៀបចំជីករណ្តៅបង្ហាញ​ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ​ ហើយថៃជាជនរងគ្រោះទៅវិញ។

ដោយឡែកចំពោះ បញ្ហាគ្រាប់មីន​ សៀមខិតខំបង្ហាញថា​ ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2ថ្មី​ ក្នុងទឹកដីថៃ​។ យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះ​ជាដីមានជម្លោះ។

លោកបន្ថែមថា មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យា AI នេះ​ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ​ ដូចជាគ្រាប់បែក ​MK-82 MK-84 និងគ្រាប់បែកចង្កោម​ មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត​ អ្នកលក់ដូរ​ អ្នកដឹកជញ្ជូន​ និងអ្នកប្រើប្រាស់៕

 

Daily Program

Livesteam thumbnail