អ្នកនិពន្ធមួយរូបថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូជារដ្ឋបុរស ក្នុងតួនាទីជាបព្វជិត

អ្នកនិពន្ធជនជាតិអេស្ប៉ាញ លោក ហ្សាវីយេ សេសាស (Javier Cercas) ដែលបានសរសេរសៀវភៅស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូទៅកាន់ប្រទេសម៉ុងហ្គោលី គឺឆ្លុះបញ្ចាំងពីតម្លៃកំពូលនៃមនុស្សជាតិ និងកេរដំណែលរបស់សម្តេចប៉ាបនៅក្នុងនាមជាបព្វជិតសាសនាមួយ។

នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា the Madman of God at the End of the World បានរៀបរាប់អំពីដំណើររបស់​សម្តេចប៉ាបទៅកាន់ម៉ុងហ្គោលី។

ថ្លែងទៅកាន់វ៉ាទីកង់ញូវ តាមទូរស័ព្ទភ្លាមៗបន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប អ្នកនិពន្ធរូបនោះបានចែករំលែកចំណាប់អារម្មណ៍របស់គាត់ចំពោះព័ត៌មានដ៏សោកសៅនេះ។

លោកបានអះអាងថា «ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់។ ដូចមនុស្សជាច្រើនទៀតដែរ ខ្ញុំគិតថាគាត់រួចផុតពីគ្រោះថ្នាក់ ជាពិសេសដោយបាន​ឃើញ​គាត់​បង្ហាញខ្លួននៅទីលានសន្ត​សិលាកាលពីថ្ងៃមុន។ វាមានអារម្មណ៍ថា ដូចជាមានមនុស្សជិតស្និទ្ធនឹងខ្ញុំបានទទួលមរណភាព។ នោះហើយជារបៀបដែលវាបានវាយប្រហារខ្ញុំ។ ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង»។

លោកបានបន្តថា សម្តេចប៉ាប​មាន​ភាពជាឪពុក ទ្រង់គឺជាសម្តេចប៉ាបដែលមិន​ដែល​លាក់អំពី​កំហុស​របស់​ខ្លួន ហើយ​បានសារភាពកំហុសទាំងនោះ​ដោយ​មិនលាក់បាំង ទ្រង់ជាមនុស្សសាមញ្ញផងដែរ។ ពិតណាស់មានសាសនិក​កាតូលិកជាច្រើនបានចាត់ទុក សម្តេចប៉ាបស្ទើរតែជា​មនុស្ស​ដ៏​វិសុទ្ធ​បំផុត​ ប៉ុន្តែខ្ញុំគិតថាសម្តេចប៉ាបគឺជាបុរសម្នាក់ដែលលះបង់ខ្លួនព្រោះតែការចង់ឲ្យមនុស្សជាតិដូចជាទ្រង់។

អ្នកនិពន្ធរូបនោះបានលើកឡើងថា លោកចាំបានគ្រាមួយនៅវិសាលវិហារស៊ីស្ទីន សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់ក៏ជាមនុស្សដែលមានបាបម្នាក់ដែរ ដូច្នេះចំណុចនេះហើយ គឺជាចំណុចសំខាន់នៃអ្វីដែល​លោកគិតថា សម្តេចប៉ាបជាបុគ្គលដែលអស្ចារ្យ៕

Daily Program

Livesteam thumbnail