អ្នកទ្រឹស្តីសាសនានៅឥណ្ឌាថា ពិភពលោកដែលបាក់បែកពិបាកព្យាបាល
អ្នកទ្រឹស្ដីសាសនាឥណ្ឌាបានថ្លែងនៅក្នុងសិក្ខាសាលាស្តីមួយដែលរៀបចំឡើង នៅវិទ្យាស្ថាន Mater Dei ទីក្រុងអូល ហ្គាវ (Old Goa) ភាគនិរតីនៃប្រទេសឥណ្ឌា បានអះអាងថា ពិភពលោកតែបែកបាក់ហើយគឺពិបាកព្យាបាលឲ្យផ្សះផ្សាគ្នាណាស់។
លោកបូជចារ្យយ៉ូសែប ឡូបូ (Joseph Lobo ) ប្រធានការងារទ្រឹស្ដីសាសនា និងជាប្រធានគណៈកម្មាធិការបណ្ឌិតមួយ ទីក្រុង ពូណេ (Pune) បានអំពាវនាវឱ្យមានការឆ្លើយតបខាងទ្រឹស្ដីសាសនាកាន់តែស៊ីជម្រៅចំពោះការបែកបាក់នៅក្នុងព្រះសហគមន៍កាតូលិក និងសង្គម។
លោកបានជំរុញឱ្យអ្នករៀបចំផែនការឱ្យផ្លាស់ប្តូរលើសពីការព្យាបាលរោគសញ្ញា ហើយផ្តោតលើការដោះស្រាយមូលហេតុឫសគល់ដែលរារាំងដល់ការតភ្ជាប់ទំនាក់ទំនង។
លោកបូជាចារ្យ បានបង្ហាញឯកសារមួយដែលមានចំណងជើងថា «ទស្សនៈទ្រឹស្ដីសាសនា (វិធីសាស្រ្តគ្រូអប់រំជំនឿ) នៃការកសាងការតភ្ជាប់នៅក្នុងសង្គមដែលបាក់បែកសម្រាប់បេសកកម្មដ៏ជោគជ័យឆ្នាំ ២០៣៥»។
លោកបូជាចារ្យ បានលើកឡើងពីឫសគល់នៃការបែកបាក់ធ្ងន់នៅក្នុងចិត្តមនុស្សថា វាលខ្សាច់ខាងក្រៅនៅលើពិភពលោកកំពុងកើនឡើង ពីព្រោះវាលខ្សាច់ខាងក្នុងបានរីកធំរួចទៅហើយ។
លោកបានកត់សម្គាល់បន្ថែមទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយមិនរិះគន់ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការបែកបាក់ ដែលបង្កើតអ្វីដែលលោកហៅថា "ហ្វូងមនុស្សឯកោ"។ លោកបានព្រមានថា ការពឹងផ្អែកខ្លាំងពេកលើបញ្ញាសិប្បនិម្មិតក្នុងការអប់រំ អាចប្រឈមនឹងហានិភ័យនៃការបង្កើត បុគ្គលដែលគ្មានការអប់រំ មិនរិះគន់ និងមិនច្នៃប្រឌិត៕