អ្នកការទូតសន្តអាសនៈនៅUN ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូជាប្រភពនៃសំឡេងន្តិភាពក្នុងពិភពនៃសង្រ្គាម

លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា (Gabriele Caccia)អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ សន្តអាសនៈ ប្រចាំនៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កបានមានប្រសាសន៍ថា តួនាទីរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូត្រូវបានគេទទួលស្គាល់។
លោកអគ្គអភិបាលបានប្រាប់វ៉ាទីកង់ញូវថា ក្រោយពេលដែលសម្តេចប៉ាបសោយទិវង្គត លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងទទួលស្គាល់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូជាប្រភពនៃ "សំឡេងសន្តិភាពនៅក្នុងពិភពនៃសង្រ្គាម"។
លោកបានលើកឡើងថា ការចូលរួមក្នុងពិធីគោរពវិញ្ញាក្ខណ្ឌដល់សម្តេចប៉ាប គឺតំណាងឲ្យតម្លៃនៃសន្តិភាពមួយ។
លោកអគ្គអភិបាលបានបន្តថា បន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅគ្រប់ការិយាល័យរបស់អង្គការសហប្រជាជាតិ ទង់ជាតិត្រូវបានបង្ហោះនៅពាក់កណ្តាលដង ជាសញ្ញានៃការគោរព និងសាមគ្គីភាព។
លោកបានលើកឡើងថា មេដឹកនាំនានាបានលើកឡើងថា ការសោយទិវង្គតរបស់សម្តេចប៉ាប គឺជាការបាត់បង់បុគ្គលដែលស្គាល់តម្លៃរបស់មនុស្សគ្រប់រូប ដែលតំណាងឲ្យជំនឿ ភាតរភាព និង សេចក្តីស្រលាញ់៕
Daily Program
