អភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ីថ្មីជំរុញឱ្យព្រះសហគមន៍ធ្វើការជាមួយជនក្រីក្រ

លោក យូហាណេស ហាន ម៉ុនតេរ៉ូ (Yohanes Hans Monteiro) អភិបាលថ្មីដែលទើបតែងតាំងដើម្បីគង្វាលព្រះសហគមន៍ភូមិភាគ ឡារ៉ាទូកា (Larantuka)បានមានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកគួរតែដើរនិងធ្វើការជាមួយនឹងជនក្រីក្រ និង អស់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះមហន្តរាយដោយគ្រោះធម្មជាតិកន្លងមក។

លោកអភិបាល បានមានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោកថ្លែងជាលើកដំបូងនៅក្នុងពិធីតែងតាំងលោកជាអភិបាលនៃព្រះសហគមន៍នោះកាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២៦។

លោកអភិបាលបានមានប្រសាសន៍ថា លោកសង្ឃឹមថា គ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍នឹងរួមគ្នារស់នៅជាមួយនឹងបងប្អូនអ្នកក្រីក្រ ហើយជួយគ្នាទៅវិញទៅមក ដោយភាពខ្នះខ្នែងនិង​សប្បុរសធម៌។

ព្រះសហគមន៍ឡារ៉ាទូកា ត្រូវបានគេដឹងថា គឺជាព្រះសហគមន៍មួយ ដែលស្ថិតនៅផ្នែកខាងកើតបំផុតនៃកោះ ផ្លរ៉េស (Flores)និងកោះ  ឡេមបាតា (Lembata)នៅ​ប្រទេស​ឥណ្ឌូនេស៊ីដែលជាសហគមន៍មួយមានគ្រីស្តបរិស័ទប្រម៉ាណជា ៥ពាន់នាក់ និង លោកបូជាចារ្យសរុបប្រហែលជាជា​៣០០ នាក់៕

Daily Program

Livesteam thumbnail