អភិបាលថ្មីនៅឥណ្ឌាអំពាវនាវឲ្យគ្រីស្តបរិស័ទខិតខំធ្វើតាមហឫទ័យព្រះជាម្ចាស់

លោក អាញីឡូ ភីនហីរ៉ូ (Agnelo Pinheiro ) អភិបាលថ្មីនៃភូមិភាគ ស៊ីនហូឌួរ (Sindhudurg) ដែលជាព្រះសហគមន៍មួយស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌាបានអំពាវនាវឱ្យគ្រីស្តបរិស័ទខិតខំអប់រំចិត្តគំនិតនិងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

នៅក្នុងពិធីតែងតាំងដែលរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ លោកអភិបាលបានឆ្លុះបញ្ចាំងពីប្រធានបទនេះ តាមការពិពណ៌នាអំពីទំនួលខុសត្រូវអំពីតួនាទីរបស់លោកនៅក្នុងនាមជាអភិបាលថា ជាអ្នករួមវិភាគទាននៅក្នុងការកសាង ឫសគល់នៃការកសាងសេចក្តីស្រឡាញ់ របស់ព្រះជាម្ចាស់ និងយកគំរូតាមការគោរពប្រតិបត្តិរបស់ព្រះគ្រីស្ត។

លោកអភិបាលបានមានប្រសាសន៍ថា ការត្រាស់ហៅនេះ គឺជាសញ្ញានៃចំណង់ចំណូលចិត្តរបស់ព្រះជាម្ចាស់ ដោយសង្កត់ធ្ងន់ថា ព្រះជាម្ចាស់មិនបានសន្យាថា ជីវិតមនុស្ស​គ្រប់គ្នា​គ្មានបញ្ហាប្រឈមទេ ប៉ុន្តែធានានូវវត្តមាន និងក្តីស្រលាញ់របស់ទ្រង់ចំពោះយើងទាំងអស់គ្នា។

លោកអភិបាលត្រូវបានតែងតាំងដោយសម្តេចប៉ាបឡេអូទី១៤ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកគឺជាអភិបាល ទីពីរនៃភូមិភាគនេះ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥៕

Daily Program

Livesteam thumbnail