អត្តពលិកអាមេរិកមួយរូបប្រកាសមិនកែប្រែចិត្តគំនិតចំពោះមាគ៌ាឆ្ពោះទៅរកជីវិតជាបូជាចារ្យ

លោក ចូហ្វ ប្រូក (Josh Brooks) ជាអត្តពលិកកីឡាបាល់បោះមួយរូប នៅក្នុងទីក្រុងហ្វីឡាដែលហ្វា ដែលបានចាប់អាជីពជាអត្តពលិកផ្នែកកីឡាបាល់បោះអាជីពបានសម្រេចចិត្តបោះបង់អាជីពងាកមករកវិថីតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានឲ្យដឹងថា លោក ប្រូក បច្ចុប្បន្ននេះ គឺជានិស្សិតទេវវិទ្យាល័យឆ្នាំទី៣ នៃសាកលវិទ្យាល័យ St. Charles Borromeo Seminary នៃអគ្គភូមិភាគព្រះសហគមន៍ហ្វីឡាដែលហ្វា (Archdiocese of Philadelphia) គឺបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការតម្រង់ជីវិតឆ្ពោះទៅរកភាពជាបព្វជិត។
លោកបានអះអាងថា លោកមិនចង់រស់នៅសម្រាប់ខ្លួនលោកទេ ប៉ុន្តែលោកចង់នាំយកសេចក្តីអំណរដែលព្រះបានប្រទានឱ្យលោកចែកចាយឲ្យដល់មនុស្សផ្សេងទៀត។
លោកបានអះអាងថា ដំបូងឡើយលោកបានចូលសាលាទេវវិទ្យាល័យដោយសារតែឪពុកលោកបានចុះឈ្មោះ ប៉ុន្តែនៅពេលនេះ លោកពិតជាមានបំណងពិតប្រាកដសម្រាប់រៀបចំមាគ៌ាជីវិតតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់។
ថ្វីត្បិតតែក្នុងវ័យជំទង់របស់ខ្លួន ប្រូកបានចំណាយពេលច្រើនក្នុងការហ្វឹកហាត់ ដើម្បីបង្កើតក្រុមបាល់បោះនៅវិទ្យាល័យ ប៉ុន្តែទីបំផុតគាត់បានបរាជ័យក្នុងការសម្រេចក្តីសុបិននោះ។
លោកបានអះអាងថា ប្រសិនបើកីឡាបាល់បោះ ជាក្តីស្រមៃរបស់លោក តើហេតុអ្វីបានជាលោកសម្រេចចិត្តបោះបង់វា ហើយលែងចាត់ទុកវាជាជម្រើសសម្រាប់អនាគតទៅមុខទោនោះ៕
Daily Program
