អតីតអ្នកការទូតសន្តអាសនៈមកពីអាហ្រ្វិកម្នាក់ទទួលមរណភាពនៅទីក្រុងរ៉ូម

លោកអគ្គអភិបាល ណូវ៉ាទូ រូហ្គាមវ៉ា (Novatus Rugambwa ) អតីតអ្នកការទូតសន្តអាសនៈមួយរូបបាន ទទួលមរណភាពនៅទីក្រុងរ៉ូមក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយបន្សល់ទុកនូវកេរដំណែលនៃសប្បុរសធម៌​ជាច្រើន​សម្រាប់ព្រះសហគមន៍។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលត្រូវបានគេដឹងថា គឺជាអ្នកការទូត​មកពីទ្វីបអាហ្រ្វិក​មួយរូបដែលមានសញ្ជាតិតង់ហ្សានី ។

លោកបានទទួលមរណភាព នៅល្ងាចថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៥ ខណៈពេលដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Gemelli ក្នុងទីក្រុងរ៉ូម។

លោកអគ្គអភិបាល កើតនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៥៧ នៅក្នុងប្រទេសតង់ហ្សានី​ ហើយបានទទួល ការតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ១៩៨៦  ហើយបានទទួល​ឱកាសក្លាយជាអ្នកការទូតនៅបុរីវ៉ាទីកង់កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ១៩៩១៕

Daily Program

Livesteam thumbnail