អគ្គអភិបាលហ្វីលីពីនមួយរូបប្រាប់អ្នកច្បាប់ព្រះសហគមន៍យកចិត្តទុកដាក់និងបេសកកម្មពួកគេ

បព្វជិតហ្វីលីពីនជាន់ខ្ពស់ម្នាក់បានរំលឹកដល់ក្រុមអ្នកច្បាប់នៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះឲ្យយកចិត្តទុកដាក់ចំពោះច្បាប់ព្រះសហគមន៍ជាពិសេសគឺភាពត្រឹមត្រូវតាមគោលលទ្ធិរបស់ព្រះសហគមន៍។

លោក មីឌីហ្វីល ប៊ីឡូន (Midyphil Billones) អគ្គអភិបាលនៃភូមិភាគចារ៉ូ (Jaro ) បានមានប្រសាសន៍ថា នៅព្រះសហគមន៍នេះបច្ចុប្បន្នបញ្ហាគ្រួសារគ្មានកូនគឺជារឿងចម្រូងចម្រាស់មួយ ហើយវាត្រូវបានគេដឹងថា គឺជាប្រភពនៃភាពចម្រូងចម្រាស់ផ្លូវច្បាប់របស់គ្រួសារ។

លោកអគ្គអភិបាល បានលើកឡើងថា ក្រុមអ្នកច្បាប់ព្រះសហគមន៍គួរតែបកស្រាយឲ្យច្បាស់លាស់អំពីចំណុចនេះ។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា គោលលទ្ធិស្តីពីប្រជារាស្រ្តរបស់ព្រះជាម្ចាស់ជាចំណុចដែលអាចបង្ហាញបញ្ហានេះបាន​។​

លោកក៏បានលើកទឹកចិត្តនឹងជំរុញឲ្យពួកគេសិក្សាឲ្យសកម្មនូវ យុត្តាធិការ និងការគ្រប់គ្រងរបស់ព្រះសហគមន៍ ពីព្រោះនៅហ្វីលីពីនកាតូលិកហាក់ដូចជា ជីវិតផ្ទាល់ខ្លួនរបស់គ្រួសារនៅក្នុងប្រទេស៕

Daily Program

Livesteam thumbnail