អគ្គអភិបាលហ្វីលីពីនប្រាប់យុវជនឲ្យជ្រើសរើសមេដឹកនាំណាដែលត្រូវការព្រះជាម្ចាស់
នៅពេលដែលហ្វីលីពីននឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំ២០២៨ខាងមុខនេះ មេដឹកនាំព្រះសហគមន៍ម្នាក់នៅហ្វីលីពីន បានជំរុញយុវជនឱ្យមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសមេដឹកនាំនាពេលអនាគត។
លោកអគ្គអភិបាល សូក្រាត វីឡេហ្គាស (Socrates Villegas) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិក ឡិនហ្គាយេន ដាហ្គោប៉ាន (Lingayen-Dagupan ) បានប្រាប់យុវជនថា ការជ្រើសរើសមេដឹកនាំថ្មីគួរតែជាការជ្រើសរើសមេដឹកនាំគ្នាដែលនៅតែត្រូវការព្រះម្ចាស់។
លោកអគ្គអភិបាលបានលើកឡើងថា យុវជនគួរតែជ្រើសរើសមេដឹកនាំដែលគោរពសិទ្ធិមនុស្ស និងបម្រើគ្រួសារ និងអ្នកដែលមានវិបត្តិដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម។
លោកបានបន្តថា អ្នកដឹកនាំនោះគួរតែជាអ្នកចេះប្រើប្រាស់និងមានការទទួលខុសត្រូវនយោបាយ ដោយស្មោះត្រង់ មិនមែនដោយសារតែការរៀបចំ ឬការភ័យខ្លាចនោះទេ។
លោកអគ្គអភិបាលបាននិយាយថា វាដល់ពេលហើយសម្រាប់ប្រជាជនហ្វីលីពីនដើម្បីដឹងថាពួកគេបានធ្វើ «ការបរាជ័យយ៉ាងធំធេង» ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំខុស។
លោកក៏បានមានប្រសាសន៍ថា សត្រូវនៃសច្ចភាពមិនមែនគ្រាន់តែជាអ្នកពុករលួយក្នុងអំណាចទេ… ប៉ុន្តែក៏ជារបៀបដែលយើងបញ្ឆេះខ្លួនយើងឲ្យសន្មតថាការភាន់ច្រឡំរបស់យើងគឺជា «ប្រាជ្ញា»៕