អគ្គលេខាធិការអង្គការសហប្រជាជាតិ ចងចាំពីសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

បន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅថ្ងៃចន្ទ ទី២១ ខែមេសា អង្គការសហប្រជាជាតិបានរៀបចំពិធីគោរពនិងរំលឹកវិញ្ញណក្ខន្ធជូនទ្រង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីនេះបានរៀបចំឡើងនៅថ្ងៃអង្គារ ទី២៩ ខែមេសា នៅទីក្រុងញូវយ៉ក ដោយមានការចូលរួមដោយលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ អន់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres )។
នាឱកាសនោះលោកបានថ្លែងទៅកាន់មហាសន្និបាត ដោយសរសើរសម្តេចប៉ាប និងចងចាំពីឥទ្ធិពលរបស់ទ្រង់មកលើពិភពលោក។
លោកបានមានប្រសាសន៍ថា “សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ គឺជាមនុស្សដែលមានជំនឿ និងជាអ្នកសាងសង់ស្ពាន ក្នុងចំណោមជំនឿទាំងអស់។ មានមនុស្សតិចតួចណាស់ដែលដូចទ្រង់នៅលើផែនដី ដែលអាចមានសមត្ថភាពដ៏វិសេសនេះ ”។
លើសពីនេះទៅទៀត លោកអគ្គលេខាធិការក៏បានថ្លែងថា សម្តេចប៉ាប “គឺជាសំឡេងនៃសហគមន៍នៅក្នុងពិភពនៃការបែងចែក» ទ្រង់ជា «សំឡេងនៃសេចក្ដីមេត្តាករុណានៅក្នុងពិភពនៃភាពឃោរឃៅ» និង «សំឡេងនៃសន្តិភាពនៅក្នុងពិភពនៃសង្គ្រាម»។
លោកបានគូសបញ្ជាក់ថា «បទពិសោធន៍ទាំងនេះ បានពង្រឹងការជឿជាក់របស់លោកថា ជំនឿត្រូវតែជាម៉ាស៊ីននៃសកម្មភាព និងការផ្លាស់ប្តូរ»។
លើសពីនេះទៀត ហ្គោតេរ៉េស បានរំលឹកថា សម្តេចប៉ាបគឺជា "សំឡេងដែលមិនអាចបញ្ឈប់បានសម្រាប់យុត្តិធម៌សង្គម និងសមភាព" ហើយទ្រង់គឺជាអ្នកដែលបានគូសបន្ទាត់ត្រង់រវាងភាពលោភលន់ និងភាពក្រីក្រ ភាពអត់ឃ្លាន វិសមភាព និងការរងទុក្ខ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានកោតសរសើរថា ខណៈពេលមានការបដិសេធនូវវិសមភាពដែលកំណត់សេដ្ឋកិច្ចសកលភាវូបនីយកម្មរបស់យើង" ទ្រង់ក៏បានព្រមានប្រឆាំងនឹងអ្វីដែលទ្រង់ហៅថា "ភាពព្រងើយកន្តើយនៃសកលភាវូបនីយកម្ម"៕
Daily Program
