ហ្វីលីពីនប្រកាសស្នើសុំតែងតាំងលោកអភិបាលម្នាក់ជាសន្តបុគ្គល
អគ្គភូមិភាគ លីងហ្គាយ៉េន-ដាហ្គូប៉ាន (Lingayen-Dagupan) ស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីន បានចាប់ផ្តើមដំណើរការស្រាវជ្រាវដើម្បីស្នើសុំតែងតាំងសន្តបុគ្គលដល់លោកអភិបាលដំបូងរបស់ខ្លួន ដែលល្បីល្បាញដោយសារប្រាជ្ញា និងជីវិតដ៏វិសុទ្ធរបស់លោក។
លោកអគ្គអភិបាល សូក្រាត វីលឡេហ្គាស (Socrates Villegas) ត្រូវបានគេដឹងថា គឺជាបព្វជិតដែលនឹងដឹកនាំការបើកដំណើរការស្រាវជ្រាវដើម្បីបើកផ្លូវឆ្ពោះទៅរកការស្នើសុំតែងតាំង លោកអភិបាល សេសារ ម៉ារីយ៉ា ហ្គឺរ៉េរ៉ូ (God Cesar Maria Guerrero) នៅពេលដែលព្រះសហគមន៍បា្ររព្ធខួបនៃមរណភាពលោកទី៦៥ឆ្នាំ កាលពីថ្ងៃទី ២៧ ខែមីនា ។
នៅពេលនេះ លោកអគ្គអភិបាល បានកំពុងតែ ដឹកនាំក្រុមការងារដើម្បី បង្កើតតុលាការប្រចាំអគ្គភូមិភាគ និងការតែងតាំងគណៈកម្មាធិការការងារនេះ។
លោកអគ្គអភិបាលបានឆ្លុះបញ្ចាំងពីរបៀបដែលលោកអភិបាលសេសារ ម៉ារីយ៉ា ហ្គឺរ៉េរ៉ូ បានធ្វើសកម្មភាពដើម្បីគ្រីស្តបរិស័ទនិងជំនឿនៅភូមិភាគនេះពេលដែលលោកនៅមានជីវិត៕