សៀវភៅមួយក្បាលពាក់ព័ន្ធនឹងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូនឹងចេញលក់នៅតាមបណ្តាគារនៅក្រុងរ៉ូម

សៀវភៅមួយក្បាលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលទ្រង់បានយកចិត្តទុកដាក់មុនពេលទ្រង់សោយទិវង្គត់ទៅនោះ នឹងត្រូវបោះពុម្ភផ្សាយហើយអាចរកបាននៅតាមបណ្តាគារនៅទិក្រុងរ៉ូម ចាប់ពីថ្ងៃទី ១៨​ខែកញ្ញា តទៅ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា សៀវភៅនេះមានចំណងជើងថា “Il mio San Francesco” ហើយនឹងបោះពុម្ភជាភាសាអ៊ីតាលី​សិន​។

សៀវភៅនេះគឺនឹងនិយាយអំពីកិច្ចសន្ទនារវាងសម្តេចប៉ាបហ្រ្វង់ស៊ីស្កូនិង​កាឌីណាល់ ម៉ាសេឡូ សេមេរ៉ារ៉ូ (Marcello Semeraro) ទាក់ទងនឹងកិច្ចការនៃក្រសួងបុព្វហេតុនៃការតែងតាំងសន្តបុគ្គល ហើយជាឯកសារដែលឆ្លុះបញ្ចាំង និងការយល់ដឹងរបស់សម្តេចប៉ាបអំពីភាពក្រីក្រ គំនិតរបស់ទ្រង់លើគ្រួសារ ការឈឺចាប់ និងការស្លាប់ និងការបារម្ភរបស់ទ្រង់ចំពោះ បញ្ហានានានៅក្នុងព្រះសហគមន៍។

សៀវភៅនេះក៏មានជំពូកដែលនិយាយអំពីការរួមចំណែករបស់សម្តេចប៉ាបឡេអូទី១៤ និង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនះខ្លះៗទាក់ទងនឹងសក្ខីកម្មនៃជំនឿ៕

Daily Program

Livesteam thumbnail