សាលាកាតូលិកនៅភាគខាងត្បូងបង់ក្លាដែសផ្តោតលើតម្លៃនៃការអប់រំជាមូលដ្ឋាន

សាលាកាតូលិកមួយនៅភាគខាងត្បូងប្រទេសបង់ក្លាដែសកំពុងពង្រឹងការផ្តោតសកម្មភាពរបស់ខ្លួនលើតម្លៃនៃការអប់រំជាមូលដ្ឋានខណៈដែលខ្លួនកំពុងស្វែងរកការគាំទ្រដល់ការអភិវឌ្ឍផ្នែកសិក្សាធិការ និងលើកទឹកចិត្តសិស្សនៅក្នុងតំបន់មួយដែលការទទួលបានការអប់រំដែលមានគុណភាពនៅតែជាបញ្ហាប្រឈម។

សាលាបឋមសិក្សា សន្ត ចូសេប  ក្នុងតំបន់ ហ្គ័ណាឌី ( Gournadi) ដែលមានទីតាំងនៅក្នុងស្រុក បារីសាល (Barishal) មានចំងាយប្រហែល១៧០  គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី ដាកាបានកំពុងតែជួយអប់រំកុមារប្រហែល ៤៥០ នាក់ចាប់តាំងពីកុមារដ្ឋានរហូតដល់ថ្នាក់ទី៨។

នាយិកាសាលា ដូនជី ឡាវេលី រ៉ូហ្សារីយូ (Sr. Lovely Rozario) ដែលបានដឹកនាំសាលាចាប់តាំងពីខែមករា ឆ្នាំ ២០២៣ បាននិយាយថា ការអប់រំកាតូលិកត្រូវតែលើកកម្ពស់ទាំងឧត្តមភាពនៃការសិក្សា និងការបង្កើតចរិតលក្ខណៈនិងឥរិយាបទល្អៗរបស់សិស្ស។

ដូនជីបាននិយាយថា "យើងបំពេញតាមកម្មវិធីសិក្សា ប៉ុន្តែរួមជាមួយនោះ យើងត្រូវតែផ្តល់តម្លៃនៃការអបរំនិងតម្លៃមនុស្សជាតិទន្ទឹមគ្នា "។

សាលាបឋមសិក្សា ដែលគេដឹងថាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៤  បានចាប់ផ្តើមជាគំនិតផ្តួចផ្តើមអប់រំតូចមួយដែលភ្ជាប់ទៅនឹងបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់។

ដោយសារតែតម្លៃនេះទើបការចុះឈ្មោះចូលរៀននៅសាលានេះបានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញឱ្យមានការសាងសង់ថ្នាក់រៀនបន្ថែមដើម្បីសម្រួលដល់ចំនួនសិស្សដែលកំពុងកើនឡើង។ ការពង្រីកនេះត្រូវបានគាំទ្រដោយលោកអភិបាលនៃព្រះសហគមន៍កាតូលិកក្នុងស្រុក។

ទោះបីជាមានការរីកចម្រើនក៏ដោយ ការរក្សាសិស្សឱ្យលើសពីកម្រិតបឋមសិក្សានៅតែជាបញ្ហាប្រឈមមួយ។ គ្រួសារជាច្រើនបានផ្ទេរកូនៗរបស់ពួកគេទៅសាលារដ្ឋបន្ទាប់ពីថ្នាក់ទី ៥ ជារឿយៗដោយសារតែការពិចារណាផ្នែកហិរញ្ញវត្ថុ រួមទាំងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ឬការយល់ដឹងមានកម្រិតអំពីអត្ថប្រយោជន៍នៃការអប់រំកាតូលិក។

ដូនជី បាននិយាយថា "សហគមន៍ទូទៅនៅតែមានការខ្វះខាតការយល់ដឹងចំពោះកាតូលិក  ដែលខុសពី នៅសាលាកាតូលិកផ្សេងៗនៅតាមទីក្រុង។

ដូនជីបានបន្តទៀតថាសាលាផ្តោតការយកចិត្តទុកដាក់ជាពិសេសលើតម្លៃដូចជា ភាពស្មោះត្រង់ វិន័យ ការគោរព និងការទទួលខុសត្រូវ ហើយគ្រូបង្រៀនធ្វើការយ៉ាងជិតស្និទ្ធជាមួយសិស្សដើម្បីពង្រឹងតម្លៃទាំងនេះតាមរយៈអន្តរកម្មប្រចាំថ្ងៃ និងសកម្មភាពក្នុងថ្នាក់រៀន៕

Daily Program

Livesteam thumbnail