សហគ្រិនកាតូលិកនៅអាស៊ីត្រូវបានជំរុញឱ្យរិះគិតអំពីអាជីវកម្មជាមួយនឹងបេសកកម្មនិងយុត្តិធម៌

ខណៈពេលដែលព្រះសហគមន៍កាតូលិកកំពុងមមាញឹករៀបចំបុណ្យចម្លងក្នុងអំឡុងពេលសប្តាហ៍ពិសិដ្ឋមេដឹកនាំអាជីវកម្មនៃព្រះសហគមន៍កាតូលិកអាស៊ីបានចូលរួមព្រឹត្តិការណ៍មួយ ដើម្បីស្វែងយល់ពីមុខរបរដែលបម្រើបេសកកម្មនៅក្នុងនាមជាអាជីវកម្ម ប៉ុន្តែក៏ផ្សារភ្ជាប់នឹងយុត្តិធម៌សង្គមផងដែរ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការជួបជុំនេះបានប្រមូលផ្តុំសហគ្រិន និងនាយកប្រតិបត្តិមកពីទូទាំងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហការនៅក្នុងចំណោមប្រទេសសមាជិកនៃសហភាពប្រតិបត្តិអាជីវកម្មគ្រីស្តបរិស័ទអន្តរជាតិ (UNIAPAC Asia) មកពី សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម ជាដើម។

នាឱកាសនោះអ្នករៀបចំបានលើកទឹកចិត្តមេដឹកនាំអាជីវកម្មដែលជាសមាជិកនៃសហភាពនេះ ឱ្យពិនិត្យមើលឲ្យស៊ីជម្រៅដោយផ្សារភ្ជាប់ជំនឿរបស់ពួកគេជាមួយនឹងអាជីវកម្ម និងត្រៀមខ្លួនដើម្បីធ្វើអាជីវកម្មផង និង រិះគិតពីការជួយគ្នាផង។

លោកបូជាចារ្យ វីលៀម ឡារ៉ូស (William LaRousse )ជំនួយការអគ្គលេខាធិការនៃអន្តរសភាព្រះសហគមហន៍កាតូលិកអាស៊ី បានសង្កត់ធ្ងន់ថា អាជីវកម្មមិនមែនគ្រាន់តែជាវិជ្ជាជីវៈនោះទេ ប៉ុន្តែជាមុខរបរដែលមានឫសគល់ពាក់ព័ន្ធរវាងអាជីវកម្មនិងការទទួលខុសត្រូវចំពោះសង្គម។

លោកបានកត់សម្គាល់ថា គ្រីស្តបរិស័ទទាំងអស់ត្រូវបានប្រទានអំណោយទានដើម្បីកសាងព្រះសហគមន៍ រួមទាំងអ្នកដែលរស់នៅក្នុងជីវិតសេដ្ឋកិច្ចផងដែរ។

លោកបូជាចារ្យ បានគូសបញ្ជាក់ពីលក្ខណៈសំខាន់ៗនៃការបង្កើតអាជីវកម្មដោយ ភាពស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ព្រះគ្រីស្ត សេចក្តីស្រឡាញ់ចំពោះអ្នកដទៃ ផល និងឆន្ទៈក្នុងការឱបក្រសោបការលះបង់។

លោកបានសង្កត់ធ្ងន់ថា ការដើរតាមព្រះគ្រីស្តតម្រូវឱ្យមានការតស៊ូ និងការត្រៀមខ្លួនដើម្បី គិតថ្លៃដើមបូកផ្សំជាមួយនឹងការផ្សារភ្ជាប់តម្លៃខាង វិជ្ជាជីវៈ ក៏ដូចជាការទទួលខុសត្រូវ៕

Daily Program

Livesteam thumbnail