សហគមន៍គ្រីស្តបរិស័ទចិន-ហ្វីលីពីនរីករាយបុណ្យចូលឆ្នាំប្រពៃណីជាមួយនឹងកាឌីណាល់ដើមកំណើតចិនពីររូប
បងប្អូនគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកនៅទូទាំងប្រទេសហ្វីលីពីនបានរីករាយអំណរសប្បាយនឹងពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីសហគមន៍ចិន ខណៈដែលគេដឹងថា នៅពេលនេះនៅហ្វីលីពីនមានលោកកាឌីណាល់២រូបដែលជាប់សែស្រឡាយចិន។
លោកកាឌីណាល់ទាំងពីររូបត្រូវបានគេដឹងថា គឺលោក ល្វីស អេនតូនីញ៉ូ ហ្គោគីម តាគ្លេ (- Luis Antonio Gokim Tagle) និង លោកកាឌីណាល់ ជេម ឡាជីសា ស៊ីន (Jaime Lachica Sin)។
លោកកាឌីណាល់ តាគ្លេ មានជីតាខាងម្តាយរបស់លោកជាជនអន្តោប្រវេសន៍ចិនម្នាក់ដែលបានតាំងទីលំនៅនៅប្រទេសហ្វីលីពីននៅដើមសតវត្សរ៍ទី ២០ ហើយបានរៀបការជាមួយជនជាតិហ្វីលីពីនម្នាក់។
រឿងរ៉ាវរបស់លោកឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នាដ៏ស្ងប់ស្ងាត់ ប៉ុន្តែជ្រាលជ្រៅរបស់គ្រួសារចិនទៅក្នុងជីវិតសង្គម និងសាសនារបស់ហ្វីលីពីន។
ដោយឡែក លោកកាឌីណាល់ ស៊ីន វិញ គឺមានប្រភពមកពីគ្រួសារដែលមានដើមកំណើតចិន ដែលមានឫសគល់ជាច្រើនជំនាន់នៅក្នុងប្រទេស។
ក្នុងនាមជាបព្វជិតកាតូលិកនៅទីក្រុងម៉ានីលពីឆ្នាំ ១៩៧៤ដល់ឆ្នាំ ២០០៣ លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាអ្នកដឹកនាំខាងសីលធម៌ ជាពិសេសក្នុងអំឡុងពេលបដិវត្តន៍អំណាចប្រជាជនឆ្នាំ១៩៨៦ នៅពេលដែលការអំពាវនាវឲ្យអធិស្ឋានតស៊ូដោយសន្តិវិធី និងរួមចំណែកដល់ការស្តារលទ្ធិប្រជាធិបតេយ្យនៅហ្វីលីពីន៕