សម្តេច​ប៉ាប ឡេអូ អំពាវនាវ​សុំ​ឲ្យ​មាន​សន្តិភាព និង​អ្នក​ដែល​រង​ទុក្ខ​ដោយសារ​សង្គ្រាម

សម្តេចប៉ាបឡេអូទី១៤​បានអំពាវនាវដល់គ្រស្តបរិស័ទគ្រប់គ្នាឱ្យអធិស្ឋានសុំសន្តិភាព និងចងចាំអស់អ្នកដែលរងទុក្ខដោយសារអំពើហិង្សា និងសង្រ្គាម ហើយស្វែងរកខ្លួនឯងថាត្រូវការជួយសល់ពួកគេដោយរបៀបណា។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះជាបន្ទូលរបស់សម្តេចប៉ាបឡេអូ នៅក្នុងអំឡុងពេលទ្រង់យាងរៀបចំពិធីថ្វាយអភិបូជានៅព្រះសហគមន៍កាតូលិកសន្តតូម៉ាសកាលពីចុងសប្តាហ៍កន្លងទៅ ដោយថ្មើរជើងពីនិវេសនដ្ឋានរបស់ទ្រង់។

សម្តេចប៉ាបឡេអូបានមានបន្ទូលអរគុណដល់អស់គ្រីស្តបរិស័ទដែលបានមកស្វាគមន៍និងសាកសួរសុខទុក្ខទ្រង់ នៅក្នុងអំឡុងពេលសម្រាកវិស្សមកាលនៅខាស្តែល ហ្គានដូលហ្វូ។

នាឱកាសនោះសម្តេចប៉ាបក៏បានស្វាគមន៍ក្រុមសមាជិកបណ្ឌិតសភាអប់រំជំនឿពីប្រទេសប៉ូឡូញ​ ​ក៏ដូចជាក្រុមបងស្រីមកពី ប្រទេសបារាំងផងដែរ៕

Daily Program

Livesteam thumbnail