សម្តេចប៉ាបឡេអូទី១៤៖ គ្រីស្តបរិស័ទគួរតែជួយគ្នាផ្តល់សក្ខីកម្មអំពីក្តីទុក្ខវេទនារបស់មនុស្សជាតិ

នៅក្នុងសារលិខិតស្វាគមន៍ចំពោះអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍សប្តាហ៍ Ecumenical 2025 ដែលរៀបចំឡើងនៅរដ្ឋធានី ស្តុកហូល ប្រទេសស៊ុយអែត សម្តេចប៉ាបឡេអូទី១៤ បានបញ្ជាក់ជាថ្មីថា នៅក្នុងពិភពលោករបស់យើងមានស្លាកស្នាមយ៉ាងជ្រាលជ្រៅនៃជម្លោះ វិសមភាព ការរិចរឹលនៃបរិស្ថាន និងការយល់ដឹងកាន់តែច្រើនឡើងនៃការផ្តាច់ទំនាក់ទំនងខាងវិញ្ញាណ ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់គ្រីស្តបរិស័ទបន្តធ្វើការ និងអធិស្ឋានជាមួយគ្នា។
តាមរយៈវ៉ាទីកង់ញូវ សម្តេចឡេអូ បានមានបន្ទូលនៅក្នុងព្រឹត្តិការណ៍នោះថា សូមព្រះវិញ្ញាណបរិសុទ្ធ ជួយបំផុសគំនិតដល់គ្រីស្តបរិស័ទ និងអ្នកដែលបានបន្តដឹកនាំយើងទាំងអស់គ្នា ឲ្យរួមគ្នាធ្វើសក្ខីកម្ម និងពង្រឹងទំនាក់ទំនងរបស់យើងឲ្យកាន់តែស៊ីជម្រៅ ហើយដាស់ក្តីសង្ឃឹមថ្មីសម្រាប់ការរួបរួមដែលព្រះអម្ចាស់ប្រាថ្នាចង់បានយ៉ាងខ្លាំងក្នុងចំណោមប្រជារាស្រ្តទាំងអស់របស់ទ្រង់។
សម្តេចប៉ាបឡេអូទី១៤បានរំលឹកថា សប្តាហ៍នេះគឺជាខួបមួយរយឆ្នាំនៃសន្និសីទគ្រីស្តបរិស័ទសកលឆ្នាំ ១៩២៥ ស្តីពីជីវិត និងការងារ ក៏ដូចជាខួបលើកទី ១៧០០ នៃក្រុមប្រឹក្សា Ecumenical ទីមួយដើម្បីបង្ហាញអំពីសក្ខីកម្មនៃសន្តិភាពដើម្បីស្វះស្វែងរកផ្លូវនៅក្នុងការបញ្ចប់ទុក្ខវេទនារបស់មនុស្សជាតិ ៕
Daily Program
