សម្តេចប៉ាប ឡេអូ ទី១៤ អបអរសាទរកិច្ចព្រមព្រៀងសន្តិភាព រវាងអាមេនីនិង អាស៊ែបៃហ្សង់

សម្តេចប៉ាបឡេអូទី១៤បានអំពាវនាវយ៉ាងអស់ពីដួងចិត្តទៅកាន់អ្នកធ្វើការសម្រេចចិត្តអន្តរជាតិឱ្យទទួលខុសត្រូវចំពោះការស្វែងរកដំណោះស្រាយចំពោះជម្លោះនានានៅលើពិភពលោក ទន្ទឹមនឹងការអបអរសារទរនូវកិច្ចព្រមព្រៀងរវាងអាមេនី និង អាស៊ែបៃហ្សង់។

វ៉ាទីកង់បានរាយការណ៍ថា នៅពេលមានបន្ទូលទៅកាន់គ្រិស្តបរិស័ទកាលពីថ្ងៃអាទិត្យថ្មីៗនេះ សម្តេចប៉ាបឡេអូបានសម្តែងការពេញចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពថ្មីរវាងអាមេនី និងអាស៊ែបៃហ្សង់ ប៉ុន្តែក៏មានការសោកស្ដាយយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបន្តបំផ្លិចបំផ្លាញប្រទេសហៃទី។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សង្គ្រាមត្រូវតែត្រូវបានបដិសេធជា ថាវាជាមធ្យោបាយដោះស្រាយជម្លោះ។

សម្តេច​ប៉ាបឡេអូ​បាន​អំពាវ​នាវ​ដល់​ថ្នាក់​ដឹក​នាំនានា​ឲ្យ​ទទួល​ខុស​ត្រូវ និង​ធ្វើ​ការ​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​រក​សន្តិភាព ជា​គោល​ដៅ​ដោះស្រាយទំនាស់ដោយសន្តិវីធី៕

Daily Program

Livesteam thumbnail