សម្តេចប៉ាប ឡេអូ ទី១៤៖ ជីវិតជាបូជាចារ្យគឺជា អំណោយទាន
សម្តេចប៉ាប ឡេអូ ទី១៤ បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃពុធសប្តាហ៍មុនទៅកាន់ទេវវិទ្យាល័យដ៏ធំមួយក្នុងទីក្រុង ទ្រូជីលឡូ ( Trujillo) នៃប្រទេសប៉េរូ ជាកន្លែងដែលទ្រង់ធ្លាប់ជាសាស្ត្រាចារ្យ និងជានាយកនៅទីនោះផងដែរថា ជីវិតជាបូជាចារ្យគឺជាអំណោយទាន។
នៅក្នុងលិខិតនោះ សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់របស់អ្នកដែលកំពុងសិក្សានៅក្នុងសាលានៅតែដដែលដូចរាល់ដង ដើម្បីអប់រំជីវិតនិងគំនិតនៅជាមួយព្រះជាម្ចាស់ និង ដើម្បីឲ្យទ្រង់បង្កើតអ្នក ដើម្បីស្គាល់ និងស្រឡាញ់ទ្រង់ ដើម្បីឲ្យមានលក្ខណៈដូចទ្រង់។
សម្តេចប៉ាបឡេអូបានលើកឡើងថា ភាពជាបូជាចារ្យគឺជា អំណោយទាន នៃខ្លួនឯង ហើយបានលើកទឹកចិត្តឲ្យពិនិត្យមើលការលើកទឹកចិត្តដ៏ជ្រាលជ្រៅបំផុតរបស់ពួកគេ ដោយទទូចថា ភាពជាបូជាចារ្យមិនអាចយល់បានថាជាមហិច្ឆតាផ្ទាល់ខ្លួននោះទេ។
សម្តេចប៉ាបឡេអូបានសរសេរថា ភាពជាបូជាចារ្យមិនមែនជាមធ្យោបាយងាយស្រួលដើម្បីគេចេញពីបញ្ហាផ្ទាល់ខ្លួនឡើយ។ វាមិនមែនជាការរត់គេចពីអ្វីដែលមនុស្សម្នាក់មិនចង់ប្រឈមមុខ ឬជាជម្រកពីការលំបាកផ្នែកអារម្មណ៍ គ្រួសារ ឬសង្គមនោះទេ។
បន្ទាប់មក សម្តេចប៉ាប ឡេអូ បានព្រមានប្រឆាំងនឹងការមើលឃើញភាពជាបូជាចារ្យថាជា មុខងាររដ្ឋបាល ឬគ្រាន់តែជាសិទ្ធិអំណាចនៅតាមព្រះសហគមន៍ ដោយសង្កត់ធ្ងន់ថា អ្នកណាដែលស្វែងរកជីវិតជាបូជាចារ្យដោយហេតុផលតូចតាច វាដូចជាការសាងសង់សំណង់នៅលើវាលខ្សាច់៕