សម្តេចប៉ាប ឡេអូទី១៤ នឹងរៀបចំជំនួបតាមឌីជីថលលើកដំបូងជាមួយយុវជនកាតូលិកអាមេរិក

សម្តេចប៉ាប ឡេអូទី១៤ នឹងរៀបចំកិច្ចប្រជុំឌីជីថលលើកដំបូងរបស់ទ្រង់ ជាមួយយុវជនប្រហែល ១៥ 000នាក់ ក្នុងអំឡុងពេលសន្និសីទយុវជនកាតូលិកជាតិរបស់​សហរដ្ឋអាមេរិក ដែល​នឹង​រៀបចំនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។​

តាមការគម្រោងទុកសម្តេចប៉ាបឡេអូនឹងចូលរួមសន្ទនាដោយផ្ទាល់តាមអនឡាញដែលមានរយៈពេល ៤៥ នាទី ជាមួយនឹង​យុវជនដែលបានចុះឈ្មោះរួចហើយជាង១ម៉ឺន៥ពាន់នាក់ ដែលមានអាយុពី ១៤ទៅដល់ ១៨។​

ការិយាល័យព័ត៌មាន សន្តអាសនៈ និងសហព័ន្ធជាតិសម្រាប់យុវជនកាតូលិករបស់​សហរដ្ឋអាមេរិកបានធ្វើសេចក្តីប្រកាសស្តីពីកម្មវិធីនេះនៅក្នុងថ្ងៃបុណ្យព្រះជាម្ចាស់​លើកព្រះនាង​ម៉ារីឡើងស្ថានបរមសុខ។​

លោកបូជាចារ្យនែលសុន ពេរេស (Nelson J. Pérez) មកពីរដ្ឋហ្វីឡាដេហ្វៀ (Philadelphia) បាននិយាយថា ជម្រើសរបស់សម្តេចប៉ាបឡេអូ ក្នុងការជួបយុវជនអាមេរិក​តាមរបៀបនេះគឺជាការបង្ហាញពីភាពជិតស្និទ្ធរបស់ទ្រង់ចំពោះយុវជនកាតូលិក៕

Daily Program

Livesteam thumbnail