សម្តេចប៉ាប៖ ចូរយើងយកឈ្នះលើការស្អប់ និងអំពើហិង្សា

នៅក្នុងបទសម្ភាសន៍ដ៏សំខាន់លើកដំបូងរបស់ទ្រង់ចាប់តាំងពីបានក្លាយជា សម្តេចប៉ាបជាមួយនឹង លោកស្រី អេលី អាន អេឡេន (Elise Ann Allen) អ្នកសរសេរសៀវភៅមួយរូប សម្តេចប៉ាបឡេអូទី១៤ បានអំពាវនាវឱ្យមនុស្សជាតិនៅគ្រប់ទីកន្លែងបដិសេធការស្អប់ខ្ពើម និងអំពើហិង្សា ហើយជ្រើសរើសសន្តិភាពជំនួសវិញ។

សម្តេចប៉ាបឡេអូ បានលើកឡើងថា​ យើងទាំងអស់គ្នាមិនថាគ្រីស្តបរិស័ទឬនរណាទេ គឺសុទ្ធតែអាចយកឈ្នះលើការស្អប់ និង ហិង្សា ដូច្នេះចូររិះគិតអំពីសន្តិភាព និង សេចក្តីស្រលាញ់។

វ៉ាទីកង់ញូវបានរាយការណ៍ថា ខ្លឹមសារទាំងអស់នៃបទសំភាសន៍នេះ​បានចងក្រងហើយចេញជាសៀវភៅ ដែលមានចំណងជើងថា “សម្តេចប៉ាបឡេអូ ពលរដ្ឋរបស់ពិភពលោក និង ជាសាសនទូតសតវត្សរ៍ទី២១”  (Leo XIV: Citizen of the World, Missionary of the 21st Century )ដែលនឹងបោះពុម្ពនៅថ្ងៃទី ១៨ ខែកញ្ញា ជាភាសាអេស្ប៉ាញ អង់គ្លេស និងព័រទុយហ្គាល់។

នៅក្នុងសៀវភៅនេះគឺនិយាយអំពីទស្សនៈរបស់ទ្រង់អំពី ទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់ទ្រង់កាលនៅក្នុងនាមជាពលរដ្ឋអាមេរិកនៅប៉េរូ តួនាទីថ្មីជាអ្នកដឹកនាំពិភពលោក ការអំពាវនាវរកសន្តិភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពរបស់សន្តអាសនៈ។ល៕

Daily Program

Livesteam thumbnail