សម្តេចប៉ាបអធិស្ឋានជូនជនរងគ្រោះជាង២០០នាក់ដែលបាត់បង់ជីវិតនៅអណ្តូងរ៉ែកុងហ្គោ
សម្តេចប៉ាបឡេអូទី១៤បានអធិស្ឋានជូនមនុស្សរាប់រយនាក់ដែលបានស្លាប់នៅសប្តាហ៍នេះ នៅពេលដែលអណ្តូងរ៉ែ មួយ នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានដួលរលំ។ នេះបើតាមវ៉ាទីកង់ញូវ។
ហេតុការណ៍គ្រោះរលំបាក់អណ្តូងរ៉ែនេះបានកើតមានឡើង នៅខេត្ត គីវូខាងជើង (North Kivu) ភាគខាងកើតនៃប្រទេសកុងហ្គោ កាលពីថ្ងៃពុធសប្តាហ៍មុន។
គ្រោះមហន្តរាយនេះត្រូវបានគេអះអាងថា វាបានសម្លាប់មនុស្សយ៉ាងហោចណាស់មនុស្ស ២០០ នាក់។
សម្តេចប៉ាបឡេអូបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយក៏អធិដ្ឋានសូមឲ្យ ព្រះជាម្ចាស់ទទួលពួកគេនៅឋានបរមសុខ។
អណ្តូងរ៉ែនេះ ត្រូវបានគេដឹងថា គឺជាអណ្តូងរ៉ែកម្រ ដែលគេជីកសម្រាប់យកទៅ ផលិតស្មាតហ្វូន កុំព្យូទ័រ និងម៉ាស៊ីនយន្តហោះ៕