សម្តេចប៉ាបឡេអូ យាងជួបជាមួយប្រធានាធិបតីអូទ្រីស

សម្តេចប៉ាបឡេអូទី១៤ ទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីស លោក អាឡិចសាន់ឌឺ វ៉ាន់ ឌឺ ប៊ែលឡិន (Alexander Van der Bellen) នៅបុរីវ៉ាទីកង់ កាលពីចុងសប្តាហ៍មុន។

បន្ទាប់មក ប្រធានាធិបតីអូទ្រីស បានជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ អមដោយលោកអគ្គអភិបាល ប៉ូល រីឆាដ ហ្គាឡាហ្គឺរ រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យព័ត៌មាននៃបុរីវ៉ាទីកង់ ការពិភាក្សានៅលេខាធិការដ្ឋានសន្តអាសនៈនេះគឺបានប្រពឹត្តទៅក្នុងបរិយាកាសនិងភាពស្និទ្ធស្នាល ហើយ កោតសរសើរនូវទំនាក់ទំនងល្អរវាងបុរីវ៉ាទីកង់ និងអូទ្រីស ជាពិសេសគឺការរួមចំណែកជាវិជ្ជមានរបស់ព្រះសហគមន៍កាតូលិកក្នុងការលើកកម្ពស់ប្រយោជន៍រួមរបស់សង្គម ហើយនិងការលើកឡើងក៏ត្រូវបានធ្វើឡើងអំពីបញ្ហាប្រធានបទមួយចំនួន រួមទាំងការធ្វើចំណាកស្រុក និងទំនាក់ទំនងអន្តរសាសនា៕

Daily Program

Livesteam thumbnail