សម្តេចប៉ាបឡេអូៈ ប្រសិនបើនរណារិះគន់ទ្រង់ចំពោះការប្រកាសដំណឹងល្អ អ្នកនោះគួរធ្វើវា ដោយសេចក្តីពិត

នៅពេលដែលយាងចាកចេញពីនិវេសនដ្ឋានសម្រាករដូវក្តៅនៅខាស្តែល ហ្គាដូលហ្វូ (Castel Gandolfo) សម្តេចប៉ាបឡេអូទី១៤ បានបញ្ជាក់ជាថ្មីថា ជំហរសំខាន់របស់ព្រះសហគមន៍កាតូលិកគឺ ប្រឆាំងនឹងការរីកសាយភាពអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា អ្នកណាដែលចង់រិះគន់ទ្រង់គួរតែធ្វើដូច្នេះដោយផ្អែកលើការពិត។

មុនពេលលោកវិលត្រឡប់ទៅកាន់វ៉ាទីកង់កាលពី ល្ងាចថ្ងៃអង្គារ៍ សម្តេចប៉ាបឡេអូបានមានបន្ទូលយ៉ាងខ្លីទៅកាន់អ្នកយកព័ត៌មាន និងបានឆ្លើយតបទៅនឹងការកត់សម្គាល់រិះគន់ចុងក្រោយបំផុតដែលធ្វើឡើងអំពីលោកដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

តាមរយៈវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូបានមានបន្ទូលថា បេសកកម្មរបស់ព្រះសហគមន៍គឺ ប្រកាសដំណឹងល្អ ដើម្បីផ្សព្វផ្សាយសន្តិភាព ហើយប្រសិនបើនរណាម្នាក់ចង់រិះគន់ទ្រង់ចំពោះការប្រកាសដំណឹងល្អ ចូរឲ្យគាត់រិះគន់ដោយស្មោះត្រង់។

នាឱកាសនោះសម្តេចប៉ាបឡេអូបានរំលឹកថា ព្រះសហគមន៍មានគោលជំហរ ប្រឆាំងសង្រ្គាមនឹងអាវុធនុយក្លេអ៊ែរ ជាចំបង ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ព្រះសហគមន៍បានបង្ហាញនូវជំហរប្រឆាំងនឹងបញ្ហាទាំងនេះ ដូច្នេះគេគួរមិនមានការសង្ស័យលើចំណុចនោះទេ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទូលបង្គំគ្រាន់តែសង្ឃឹមថានឹងត្រូវបានស្តាប់ដោយសារតែតម្លៃនៃព្រះបន្ទូលរបស់ព្រះ ហើយ បានសង្កត់ធ្ងន់ ដោយបញ្ជាក់ម្តងទៀតថា ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់ តាំងពីពេលដំបូងដែលទ្រង់ត្រូវបានជ្រើសរើស ហើយឥឡូវនេះយើងជិតដល់ខួបនោះហើយ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទូលបង្គំបាននិយាយថា សូមមានសន្តិភាពដល់អ្នក​និងមនុស្សជាតិនៅលើពិភពលោក។

 

ទាក់ទងនឹងជំនួប របស់ទ្រង់ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា សម្តេចប៉ាបបានសម្តែងក្តីសង្ឃឹមថា វានឹងក្លាយជា ការសន្ទនាដ៏ល្អមួយ ដែលខិតជិត ដោយការជឿទុកចិត្ត និងភាពបើកចំហ ដើម្បី យល់គ្នាទៅវិញទៅមកឲ្យបានច្បាស់។

សម្តេចប៉ាបឡេអូបានបន្តទៀតថា ទូលបង្គំគិតថាបញ្ហាដែលកំពុងមករកមិនមែនជាបញ្ហាថ្ងៃនេះទេ។ យើងនឹងរង់ចាំមើល ហើយទ្រង់ បានបន្ថែម ដោយសំដៅទៅលើមតិយោបល់ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិកម្តងទៀត៕

Daily Program

Livesteam thumbnail