សម្តេចប៉ាបឡេអូអំពាវនាវឱ្យមានបទឈប់បាញ់ និងការសន្ទនាក្នុងសង្គ្រាមមជ្ឈិមបូព៌ា
សម្តេចប៉ាប ឡេអូទី១៤បាន ជំរុញអ្នកដែលទទួលខុសត្រូវទាំងអស់ចំពោះជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ាឱ្យយល់ព្រមលើបទឈប់បាញ់ និងបើកផ្លូវសន្ទនាឡើងវិញ។ នេះបើតាមវ៉ាទីកង់ញូវ។
ដោយមានបន្ទូលទៅកាន់អ្នកដែលទទួលខុសត្រូវចំពោះជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ សម្តេចប៉ាប ឡេអូកាលពី ថ្ងៃអាទិត្យបានអំពាវនាវ ថា ក្នុងនាមគ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា ស្ត្រី និងបុរសទាំងអស់ដែលមានសុច្ឆន្ទៈ បញ្ឈប់ភ្លើងនៃសង្រ្គាម សូមឱ្យផ្លូវសន្ទនាត្រូវបានបើកឡើងវិញ។
សម្តេចប៉ាបបានមានបន្ទូល ថា "អំពើហិង្សាមិនអាចនាំទៅរកយុត្តិធម៌ ស្ថិរភាព និងសន្តិភាពដែលប្រជាជនកំពុងរង់ចាំបានទេ។
នៅពេលដែលទ្រង់ងាកទៅរកអ្នកកាន់សាសនាបន្ទាប់ពីអធិដ្ឋានកាលពីថ្ងៃអាទិត្យ សម្តេចប៉ាបឡេអូបានរំលឹកថា ប្រជាជននៅមជ្ឈិមបូព៌ាបានរងទុក្ខដោយអំពើហិង្សាដ៏សាហាវនៃសង្គ្រាម អស់រយៈពេលជាងសប្តាហ៍មកហើយ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្ថែម ថា មនុស្សស្លូតត្រង់រាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាច្រើនទៀតត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ។ ទួលបង្គំជាខ្ញុំសូមរំលឹកឡើងវិញនូវភាពស្និទ្ធស្នាលរបស់ទូលបង្គំចំពោះអ្នកទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងការវាយប្រហារដែលបានវាយប្រហារសាលារៀន មន្ទីរពេទ្យ និងតំបន់លំនៅដ្ឋាន។
សម្តេចប៉ាប ឡេអូ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងប្រទេសលីបង់ ហើយសង្ឃឹមថានឹងមានផ្លូវនៃការសន្ទនាដែលអាចគាំទ្រដល់អាជ្ញាធររបស់ប្រទេសក្នុងការអនុវត្តដំណោះស្រាយយូរអង្វែងចំពោះវិបត្តិធ្ងន់ធ្ងរដែលកំពុងកើតឡើង ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនលីបង់ទាំងអស់៕