សម្តេចប៉ាបឡេអូអំពាវនាវឱ្យមានការសន្ទនាគ្នារវាងគុយបានិងសហរដ្ឋអាមេរិក

សម្តេចប៉ាបឡេអូទី១៤ បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដែលបានកើនឡើងរវាងសហរដ្ឋអាមេរិក និងគុយបា ហើយទ្រង់ក៏បានយាងចូលរួមជាមួយនឹងក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅគុយបាអំពាវនាវឱ្យមានការសន្ទនា កំណែទម្រង់ស៊ីជម្រៅ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងប្រទេស។

វ៉ាទីកង់ញូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងភាពតានតឹងដែលកំពុងតែកើនឡើងរវាងគុយបា និងសហរដ្ឋអាមេរិក សម្តេចប៉ាបឡេអូបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យធ្វើការសន្ទនាដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជនគុយបា។

សម្តេចប៉ាបឡេអូបានមានបន្ទូលកាលពីថ្ងៃអាទិត្យថា ក្រោយពីបានអាននូវសារនិងការអំពាវនាវពីក្រុមលោក អភិបាលនៃព្រះសហគមន៍នៅគុយបាយ ទ្រង់បានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនេះ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា "ទូលបង្គំជាខ្ញុំសូមចូលរួមជាមួយក្រុមលោកអភិបាលព្រះសហគមន៍នៅ គុយបា ដោយអញ្ជើញអ្នកទទួលខុសត្រូវទាំងអស់ឱ្យលើកកម្ពស់ការសន្ទនាដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ដើម្បីជៀសវាងអំពើហិង្សា និងសកម្មភាពណាមួយដែលអាចបង្កើនទុក្ខវេទនារបស់ ប្រជាជនគុយបាជា "។

សម្តេចប៉ាបឡេអូក៏បានអធិស្ឋានសុំឱ្យព្រះនាងម៉ារី មើលថែប្រជាជនគុយបាទាំងអស់៕

Daily Program

Livesteam thumbnail