សម្តេចប៉ាបឡេអូអំពាវនាវដល់លោក ត្រាំ និងមេដឹកនាំពិភពលោកឲ្យស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាម

សម្តេចប៉ាបឡេអូអំពាវនាវដល់លោក ត្រាំ និងមេដឹកនាំពិភពលោកឲ្យស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាម

នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានកាលពីចុងខែមីនា នៅនិវេសនដ្ឋាន ខាស្តែល ហ្គានដូហ្វូ សម្តេចប៉ាប ឡេអូទី១៤ បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យនាំគ្នាវិលត្រលប់មកតុចរចាវិញ ហើយដោះស្រាយបញ្ហាតាមរយៈការសន្ទនា។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលនៅពេលនោះថា “ ទូលបង្គំជាខ្ញុំត្រូវបានគេប្រាប់ថា ប្រធានាធិបតី ត្រាំថ្មីៗនេះបាននិយាយថា លោកចង់បញ្ចប់សង្គ្រាម ដូច្នេះយើងសង្ឃឹមថាលោកកំពុងស្វែងរកច្រកចេញ'។

សម្តេចប៉ាបឡេអូបានមានបន្ទូលប្រកបដោយសេចក្តីសង្ឃឹមថា អ្វីដែលគេប្រាប់ទ្រង់ថា លោកត្រាំកំពុងស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយបរិមាណអំពើហិង្សា ការទម្លាក់គ្រាប់បែក នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់ការស្អប់ខ្ពើមដែលកំពុងត្រូវបានបង្កើតឡើង និងដែលកំពុងកើនឡើងឥតឈប់ឈរនៅមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។

ប៉ុន្មានថ្ងៃមុនបុណ្យ ចម្លងសម្តេចប៉ាបឡេអូ បានបន្តការអំពាវនាវរបស់ទ្រង់ឲ្យមានសន្តិភាពនៅលើពិភពលោកដែលរងរបួសដោយជម្លោះ និងអំពើហិង្សា៕

Tags