សម្តេចប៉ាបឡេអូយាងទទួលអាហារថ្ងៃត្រង់ជាមួយនឹងអ្នកក្រីក្រ១.៣០០នាក់

ក្នុង​ឱកាស​នៃទិវាជនក្រីក្រពិភពលោកលើកទី៩ សម្តេចប៉ាបឡេអូទី១៤បានយាងសោយ​​អាហារថ្ងៃត្រង់​ជាមួយនឹងទុរគតជន ប្រមាណជា ១.៣០០ នាក់ កាលពីថ្ងៃអាទិត្យ​កន្លងទៅ​ ដោយ​បាន​​រលឹកដល់មនុស្សជាច្រើនដែលរងទុក្ខដោយសារអំពើហិង្សា សង្គ្រាម និងភាពអត់ឃ្លាន។

វ៉ាទីកង់ញូវបានរាយការណ៍ថា ម្ហូប​អាហារសមញ្ញទាំងនោះ​រួមមាន សាឡាត់ សាច់ក្រក​ ផ្លែឈើ និង នំប៉័ង ជាដើម។

ក្នុងពេលនោះ​ដែរ សម្តេចប៉ាបឡេអូបានសំដែងអំណរគុណដល់អ្នកឧបត្ថម្ភអាហារនិងលើកទឹកចិត្ត​ដល់​អ្នកចូលរួម​ឱ្យ​បន្តរស់នៅក្នុង​ក្តីសង្ឃឹម និងមានភាតរភាព ក៏ដូចជាសាមគ្គីភាព។

ក្នុងនោះ​ដែរ​សម្តេចប៉ាប​បាន​អំពី​បញ្ហាសង្គ្រាម និងអំពើ​ហិង្សា​ រួមទាំងការ​ធ្វើទុក្ខបុកម្នេញលើគ្រីស្តបរិស័ទ ដោយថ្កោលទោសការវាយប្រហារលើកន្លែងគោរពបូជានានា ដូចជា​ប្រទេសបង់ក្លាដែស នីហ្សេរីយ៉ា ម៉ូសំប៊ិក ស៊ូដង់ និងប្រទេសដទៃទៀត។

សម្តេចប៉ាបឡេអូសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ព្រះអង្គមាន ហឫទ័យមេត្តាករុណា ហើយចង់បានសន្តិភាពក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ទាំងអស់៕

Daily Program

Livesteam thumbnail