សម្តេចប៉ាបឡេអូប្រកាសផ្សព្វផ្សាយនូវកម្មវិធីក្រាហ្វិកវីដេអូសម្រាប់គេហទំព័រកាតូលិកថ្មី

សម្តេចប៉ាប ឡេអូទី១៤ បានសរសេរកំណត់ចំណាំមួយរូចបានផ្ញើទៅកាន់ក្រុមលោកអភិបាលនានា ដោយអញ្ជើញពួកគេជ្រួតជ្រាបនូវក្រាហ្វិកវីដេអូថ្មីរបស់ Vatican News នៅក្នុងទំព័របណ្ដាញនៃភូមិភាគ ព្រះសហគមន៍កាតូលិក និងអង្គការដែលមានទំនាក់ទំនងជាមួយព្រះវិហារកាតូលិក។

សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តកម្មវិធីវីដេអូនានារបស់ព្រះសហគមន៍កាតូលិក ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិជាមួយនឹងព័ត៌មាន និងវីដេអូថ្មីៗបំផុតរបស់សន្តអាសនៈ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា បងប្អូនគ្រីស្តបរិស័ទជាទីស្រលាញ់ គំនិតផ្តួចផ្តើម ដោយវ៉ាទីកង់​ញ៉ូវ គឺជាឧបករណ៍សម្រាប់ការផ្សព្វផ្សាយសាសនាថ្មី។

សម្តេចប៉ាបឡេអូបានបន្តថា វាផ្តល់ឱកាសដើម្បីបង្កើតបណ្តាញ និងផ្លាស់ប្តូរព័ត៌មានរវាងទីក្រុងរ៉ូម និងព្រះសហគមន៍នៅក្នុងប្រទេសរបស់អ្នក។ វាគឺជាមធ្យោបាយមួយសម្រាប់ព្រះសហគមន៍កាតូលិក និងសហគមន៍របស់អ្នកដើម្បីទទួលបានព័ត៌មានត្រឹមត្រូវពីប្រភពចម្បង។

ព្រះសហគមន៍កាតូលិក និង អង្គការសកម្មភាពកាតូលិកទាំងអស់ សុទ្ធតែអាចធ្វើបច្ចុប្បន្នភាព ហើយវាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដែលចូលមើលគេហទំព័ររបស់ភូមិភាគ ឬព្រះសហគមន៍កាតូលិកតាមរយៈកុំព្យូទ័រ ឬស្មាតហ្វូនរបស់ពួកគេ បានកាន់តែប្រសើរ៕

Daily Program

Livesteam thumbnail