សម្តេចប៉ាបឡេអូបានមានបន្ទូលថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចឡើយ

សម្តេចប៉ាបឡេអូ ទី១៤ នៅពេលដែលយាង ទៅទស្សនាមណ្ឌលកុមារកំព្រាមួយនៅប្រទេសកាមេរូនកាលពីសប្តាហ៍មុន បានលើកទឹកចិត្តកុមារ និងអ្នកថែទាំពួកគេជាមួយសារនៃក្តីសង្ឃឹម និងការរស់នៅជិតស្និទ្ធ។

មានបន្ទូលទៅកាន់កុមារនៅទីនោះ សម្តេចប៉ាបឡេអូបានសម្តែងសេចក្តីរីករាយដែលបាននៅជាមួយពួកគេ ហើយបានពិពណ៌នាអំពីមណ្ឌលកុមារកំព្រាថាជាកន្លែងដែលបានក្លាយជាផ្ទះពិត។

សម្តេចប៉ាបឡេអូបានរំលឹកពួកគេថា ព្រះជាម្ចាស់ព្រះអង្គតែងតែ ស្វាគមន៍ពួកគេជាកូនរបស់ព្រះអង្គ ហើយតែងនៅជាមួយពួកគេដ៏ជិតស្និទ្ធដោយសេចក្តីស្រឡាញ់។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា «អ្នកបង្កើតគ្រួសារពិតនៅទីនេះ» ដោយកត់សម្គាល់ពីបទពិសោធន៍រួមគ្នានៃការលំបាកក្នុងចំណោមកុមារ។

សម្តេចប៉ាបឡេអូលើកឡើងថា សាមគ្គីភាពរបស់ពួកគេនៅពេលដែលបងប្អូនប្រុសស្រីបានប្រមូលផ្តុំគ្នានៅជុំវិញព្រះគ្រីស្ត ព្រះជាម្ចាស់នឹង ផ្តល់ឱ្យពួកគេនូវកម្លាំងដើម្បីប្រឈមមុខនឹងការលំបាកក្នុងជីវិតជាមួយគ្នា។

សម្តេចប៉ាបឡេអូបានទទួលស្គាល់បញ្ហាប្រឈមដែលកុមារជាច្រើនបានជួបប្រទះ រួមទាំងការបាត់បង់ ការបោះបង់ចោល និងភាពមិនប្រាកដប្រជា ហើយទ្រង់បានលើកទឹកចិត្តពួកគេកុំឱ្យកំណត់អនាគតរបស់ពួកគេដោយបទពិសោធន៍ទាំងនេះ៕

Daily Program

Livesteam thumbnail