សម្តេចប៉ាបឡេអូទី១៤ ជំរុញឲ្យក្រុមលោកអភិបាលកាតូលិក នៅអាម៉ាហ៊្សូនរិះគិតអំពីព្រះគ្រីស្តឲ្យច្បាស់លាស់

នៅក្នុងសារផ្ញើទៅកាន់ក្រុមលោកអភិបាននៃព្រះសហគមន៍កាតូលិកមកពីតំបន់អាម៉ាហ៊្សូននៅដើមសប្តាហ៍នេះ សម្តេចប៉ាបឡេអូ បានជំរុញឱ្យក្រុមលោកអភិបាល ប្រកាសអំពីគោលជំហររបស់ព្រះគ្រីស្តឲ្យច្បាស់លាស់។
សម្តេចប៉ាបឡេអូ បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការផ្សាយអំពីព្រះយេស៊ូគ្រីស្តយ៉ាងច្បាស់ និងដោយសេចក្តីសប្បុរសដ៏ធំធេងក្នុងចំណោមប្រជាជននៅតំបន់អាម៉ាហ្សូន នៅក្នុងសារមួយទៅកាន់កិច្ចសន្និសីទថ្នាក់តំបន់មួយ ដែលរៀបចំឡើងពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែសីហា នៅទីក្រុងបូហ្គោតាប្រទេសកូឡុំប៊ី។
សម្តេចប៉ាប ឡេអូ ក៏បានបន្តថ្លែងអំណរគុណដល់ក្រុមលោកអភិបាលនៅតំបន់អាម៉ាហ៊្សូន សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការលើកកម្ពស់ភាពល្អប្រសើរនៃព្រះសហគមន៍នៅអាហ្រ្វិកដ៏គួរឲ្យស្រលាញ់៕
Daily Program
