សម្តេចប៉ាបឡេអូទី១៤៖ យើងគ្មានយុត្តិធម៌ទេ ប្រសិនបើយើងគ្មានមេត្តា

សម្តេចប៉ាបឡេអូទី១៤ បានជំរុញមនុស្សជាតិទាំងអស់ឱ្យប្រឆាំងនឹងអ្វីដែលទ្រង់ បានពិពណ៌នាថាជា "ការធ្វើឱ្យមានភាពជំពាក់ជំពិនជាសកល" ជាមួយនឹង "វប្បធម៌នៃការផ្សះផ្សា"។
នៅក្នុងសារជាវីដេអូដែលផ្ញើទៅកាន់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ មួយនៅ កោះឡេមភីឌូសា (Lampedusa) នៅក្នុងប្រទេសអ៊ីតាលី សម្តេចប៉ាបបានបង្ហាញពីប្រវត្តិនៃការស្វាគមន៍ និងបដិសណ្ឋារកិច្ចរបស់កោះនេះចំពោះជនឥន្តោប្រវេសន៍ ហើយទ្រង់ អរគុណសហគមន៍មូលដ្ឋានសម្រាប់ការធ្វើជាសាក្សីដ៏យូរលង់របស់ខ្លួន ស្វាគមន៍ជនចំណាកស្រុក និងការអំពាវនាវឲ្យមានការរក្សានូវ "វប្បធម៌នៃការផ្សះផ្សា" ជាផ្លូវទៅកាន់សន្តិភាព និងភាតរភាព។
នាឱកាសនោះ សម្តេចប៉ាបមានមានបន្ទូលសង្កត់ធ្ងន់ថា ពិភពលោកនឹងគ្មានយុត្តិធម៌ទេ បើពិភពលោកគ្មានក្តីមេត្តាចំពោះគ្នា។
សម្តេចប៉ាបបានបញ្ជាក់ថា គ្មានយុត្តិធម៌ណាមួយដែលគ្មានការអាណិតអាសូរនោះទេ ហើយក៏គ្មានភាពស្របច្បាប់ដែរបើមិនស្តាប់ការរងទុក្ខរបស់អ្នកដទៃនោះ។
សម្តេចប៉ាបក៏បានរំឭកដល់ជនចំណាកស្រុកជាច្រើននាក់ដែលបានបាត់បង់ជីវិតនៅសមុទ្រ ហើយត្រូវបានគេបញ្ចុះនៅកោះនោះ ដោយហៅពួកគេថា ជា"គ្រាប់ពូជដែលពិភពលោកថ្មីចង់ដុះពន្លក"។
ទន្ទឹមនឹងនោះ សម្តេចប៉ាបបានចង្អុលទៅមនុស្សរាប់ពាន់នាក់ដែលនៅរស់រានមានជីវិត ហើយឥឡូវនេះមានជីវិតកាន់តែប្រសើរឡើង ដែលភាគច្រើនទ្រង់បានកត់សម្គាល់ថា ពួកគេបានក្លាយទៅជា “កម្មករដើម្បីយុត្តិធម៌ និងសន្តិភាព”៕
Daily Program
