សម្តេចប៉ាបឡេអូទី១៤លុបចោលគណៈកម្មាធិការសម្រាប់ទិវាកុមារពិភពលោក
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានសម្រេចចិត្ត លុបចោលគណៈកម្មាធិការ សម្រាប់ទិវាកុមារពិភពលោកក្រោយពេលដែលបង្កើតឡើងកាលពីឆ្នាំ២០២៤។
គណៈកម្មការដែលបង្កើតឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូនេះថ្វីត្បិតតែលុបចោលមែន ប៉ុន្តែសកម្មភាពគឺនៅតែមាន ដោយគ្រាន់តែត្រូវបញ្ចូលទៅក្រោមការគ្រប់គ្រងរបស់ក្រសួងទទួលបន្ទុកកិច្ចការគ្រហស្ថ គ្រួសារ និង ជីវិត ជំនួសវិញ។
សម្តេចប៉ាបឡេអូបានសម្រេចចិត្តនេះកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយកិច្ចការនិងទំនួលខុសត្រូវរបស់គណកម្មកានេះពីមុន គឺនៅតែមាន តាមដែលគ្រោងទុក ពោលគឺនៅទីក្រុងរ៉ូម ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។
គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពី ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានភារកិច្ចពាក់ព័ន្ធនឹងការអប់រំជំនឿនិងលើកកំពស់សិទ្ធិក៏ដូចជាការអប់រំជំនឿសម្រាប់កុមារ។
សម្តេចប៉ាបហ្រ្វងស៊ីស្កូទ្រង់ចង់ឲ្យព្រឹត្តិការណ៍កុមារវាត្រូវបានរៀបចំឡើងស្រដៀងគ្នានឹងព្រឹត្តិការណ៍ទិវាយុវជនពិភពលោក៕