សម្តេចប៉ាបឡេអូទី១៤ប្រាប់អ្នកនយោបាយជាគ្រីស្តបរិស័ទថា បើគ្មានព្រះគ្រីស្តមិនអាចផ្លាស់ប្តូរពិភពលោកបានទេ

នៅក្នុងសារមួយទៅកាន់ក្រុមអ្នកនយោបាយបារាំងដែលជាប់ឆ្នោត សម្តេចប៉ាប ឡេអូទី១៤បាន ទទូចឲ្យអ្នកដឹកនាំនយោបាយដែលជាគ្រីស្តបរិស័ទឲ្យ ងាកទៅរកព្រះយេស៊ូ ហើយធ្វើសកម្មភាពតាមគំរូរបស់ព្រះយេស៊ូ និងធ្វើជាសាក្សីចំពោះអ្វីដែលជាបញ្ហាប្រឈមមុខទំនើប និងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង។

សម្តេចប៉ាប ឡេអូ បានមានបន្ទូលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ការ​ សង្រ្គោះដែលព្រះយេស៊ូ​ផ្តល់​ឲ្យយើង​តាមរយៈមរណភាព និងការរស់ឡើងវិញរបស់ទ្រង់ ជាការរួមបញ្ចូលគ្រប់ទិដ្ឋភាពនៃជីវិតមនុស្ស ដូចជាវប្បធម៌ សេដ្ឋកិច្ច និងការងារ គ្រួសារ និងអាពាហ៍ពិពាហ៍ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជីវិត សុខភាព ក៏ដូចជាការទំនាក់ទំនង ការអប់រំ និងនយោបាយ។

សម្តេចប៉ាបឡេអូ បានមានបន្ទូលថា “ដំណើរនៃសេចក្តីជំនឿ” របស់គ្រីស្តបរិស័ទគឺ “ត្រូវបានពង្រឹងដោយក្តីសង្ឃឹម” និង “បំពាក់ឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើការឆ្ពោះទៅរកការកសាងពិភពលោកដ៏ត្រឹមត្រូវ មនុស្សធម៌ និងភាតរភាពដោយការស្រលាញ់”។

សម្តេចប៉ាប ឡេអូ បានពន្យល់ថា តាមរយៈការឱបក្រសោបព្រះគ្រីស្ត មេដឹកនាំស៊ីវិល​មិនត្រឹមតែស្វែងរក "ការពង្រឹងផ្ទាល់ខ្លួន" ប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងចំពោះអ្នកដែលពួកគេបម្រើផងដែរ៕

Daily Program

Livesteam thumbnail