សម្តេចប៉ាបឡេអូទី១៤ជំរុញឱ្យអ្នកទេវវិទ្យាខាងសីលធម៌យកគំរូតាមសន្ត Alphonsus Maria de Liguori

សម្តេចប៉ាបឡេអូទី១៤ បានជំរុញឲ្យអ្នកទេវវិទ្យា​ខាង​សីលធម៌​ឲ្យយកគំរូបតាម​សន្ត Alphonsus Maria de Liguori និង​មរណៈសាក្សី​ផ្សេង​ទៀតជាជំហរនៅក្នុងកិច្ចការ​ឆ្លុះ​បញ្ចាំង​ពី “ បញ្ហា​ប្រឈម ការផ្លាស់ប្តូរ និង​ជម្លោះ “ នៃ​ពិភព​ទំនើប​ក្នុង​ពន្លឺ​ទេវភាពបុរាណ។ នេះបើតាមវ៉ាទីកង់ញូវ។​

នៅក្នុងសារមួយទៅកាន់សមាជអន្តរជាតិនៃក្រុមទេវវិទូរខាងសីលធម៌លើកទី១៧កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥  សម្តេចប៉ាបឡេអូ ទេវវិទូនៅសម័យនេះ គួរតែធ្វើតាមគំរូដ៏ឈ្លាសវៃ និងទាន់ពេលវេលារបស់សន្តបុគ្គល​ Alphonsus Maria de Liguori។

សន្តបុគ្គល Alphonsus Maria de Liguori នៅពេលដែលមានជីវិត ត្រូវបានគេស្គាល់ថាជាបណ្ឌិតខាងទេវវិទ្យាសីលធម៌។

លោកត្រូវបានគេដឹងថា គឺជាអ្នកដែលអាចរកឃើញការសំយោគប្រកបដោយតុល្យភាពនៃច្បាប់ព្រះសហគមន៍ និងសក្ដានុពលនៃមនសិការ ផ្សារភ្ជាប់នឹងសេរីភាពរបស់មនុស្ស។

លោកត្រូវបានគេដឹងថា គឺជាអ្នកដែលចងក្រង និងជាអ្នកដែលសន្មតថា អាកប្បកិរិយាសប្បុរស ការយោគយល់ និងអត់ធ្មត់ក្លាយជាសញ្ញាដែលអាចមើលឃើញនៃសេចក្ដីមេត្តាករុណាដ៏មិនចេះចប់របស់ព្រះជាម្ចាស់។

សន្តបុគ្គល Alphonsus Maria de Liguori កើតនៅថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ១៦៩៦​ និងបានទទួលមរណភាពនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ១៧៨៧៕

Daily Program

Livesteam thumbnail