សម្តេចប៉ាបឡេអូតែងតាំងដូនជីម្នាក់ជាសមាជិកក្រសួងគ្រប់គ្រងលោកអភិបាល

ដូនជី ស៊ីម៉ូណា ប្រាមប៊ីឡា (Simona Brambilla)ត្រូវ​បាន​សម្តេចប៉ាបឡេអូទី១៤ តែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រសួងគ្រប់គ្រងលោកអភិបាល បន្ថែមលើតួនាទីដែលដូនជីកំពុងកាន់ជាគណៈគ្រប់គ្រងនៃក្រុមប្រឹក្សាភិបាលសម្រាប់ក្រសួង​បព្វជិត-ជិតា។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការប្រកាសតែងតាំងនេះគឺបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៦។

ដូនជីគឺជាគ្រីស្តបរិស័ទជនជាតិអ៊ីតាលី  ដែលមានអាយុ៦១ឆ្នាំ ហើយ បានកា្លយជាសមាជិក​ក្នុងគណៈគ្រប់គ្រងនៅក្រសួង​សម្រាប់​បព្វជិត-ជិតាតាំងពីខែមករា ឆ្នាំ២០២៥។

ដូនជី ប្រាមប៊ីឡា ឥឡូវនេះចូលរួមជាមួយដូនជីពីររូបទៀត ដែលមានតួនាទីខ្ពស់នៅក្នុងសន្តអាសនៈ៕

Daily Program

Livesteam thumbnail