សម្តេចប៉ាបសម្ពោធមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺសន្តម៉ាទីនណូ នៅទីលានសន្តសិលា
សម្តេចប៉ាបឡេអូទី១៤ បានយាងទៅទស្សនា និងបើកសម្ពោធមជ្ឈមណ្ឌលព្យាបាលជំងឺថ្មីនៅទីលានសន្តសិលា ដើម្បីពង្រីកសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺទូទៅមួយចំនួនសម្រាប់អ្នករស់នៅតាមដងផ្លូវ។
វ៉ាទីកង់ញូវបានរាយការណ៍ មជ្ឈមណ្ឌលព្យាបាលជំងឺថ្មីនេះ ដំណើរការដោយមជ្ឈមណ្ឌលសន្តម៉ាទីនណូ (San Martino) ដែលមានទីតាំងនៅទីលានសន្តសិលា។
មណ្ឌលសុខភាពថ្មីនេះបានបើកទ្វាររបស់ខ្លួនបន្ថែមលើសេវាកម្មដែលមាន ក្រោយពេលដែលបើកដំណើរការបានរយៈពេលប្រមាណជា១០ ឆ្នាំបន្ទាប់ពីការសម្ពោធគ្លីនិក “មាតានៃសេចក្តីមេត្តាករុណា” ដែលមានទីតាំងនៅជាប់នឹងទីលានសន្តសិលា។
សម្តេចប៉ាបឡេអូទី១៤ បានសំដែងការគាំទ្រយ៉ាងខ្លាំងចំពោះការថែទាំដល់អ្នកដែលគ្មានឯកសារ លុយកាក់ ឬសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធថែទាំសុខភាព។
មណ្ឌលសុខភាពនេះ មានគ្រូពេទ្យសរុប៨ នាក់ គិលានុបដ្ឋាយិកា ៤ នាក់ និងអ្នកស្ម័គ្រចិត្ត ២ នាក់ ហើយបានជួយមនុស្សក្រីក្រប្រមាណជា ៦៥ នាក់៕